ទីក្រុង​របស់​រដ្ឋ Mississippi គ្មាន​ទឹកស្អាត​ទទួលទាន​ ៤​ថ្ងៃ​ជាប់​គ្នា ខណៈលោក Biden​ ចេញ​ការ​ប្រកាស​អាសន្ន​

2022/09/02 06:20:56 pm        349

​សហរដ្ឋអាមេរិក៖ តំបន់​បរិច្ចាគ​ថ្មី​ចំនួន​៧ បាន​បើក​នៅ​ក្នុង​ទីក្រុង​របស់​រដ្ឋ Mississippi កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ចែកចាយ​ទឹកបរិសុទ្ធ​ដល់​ពលរដ្ឋ​ដែល​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ​ចាប់​តាំង​ពី​រោងចក្រ​ចម្រុះ​ទឹក​ស្អាត​ដែល​មាន​បញ្ហា​ជា​យូរ​របស់​ទីក្រុង​នេះ បាន​ខក​ខាន​ផ្គត់ផ្គង់​រយៈពេល ​៤​ថ្ងៃ​កន្លង​មក​នេះ​។

​ទីក្រុង​នេះ​និយាយថា ខណៈដែល​ប្រជាពលរដ្ឋ​បន្ត​តម្រង់​ជួរ​នៅ​ទីតាំង​ទទួល​ការ​បរិច្ចាគ​ទឹក និង​ហាង​គ្រឿងទេស​ក្នុង​ទីក្រុង Jackson ដើម្បី​ទទួល​បាន​ទឹក​សុទ្ធ រោងចក្រ​ទឹក​ស្អាត O.B. Curtis Water Plant បាន​កំពុង​ជួសជុល​ទាំង​យប់​។ ភាព​ស្មុគស្មាញ​ជាច្រើន​កើត​ចេញពី​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​បណ្ដាល​ឲ្យ​បិទ​រោងចក្រ​នេះ​កាលពី​យប់​ថ្ងៃ​ចន្ទ​។ អភិបាល​រដ្ឋ Mississippi លោក Tate Reeves បាន​និយាយ​ថា សមាជិក​សន្តិសុខ​ជាតិ ​៦០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ ដើម្បី​បង្កើត​ទីតាំង​ចែក​ចាយ​ទឹក​ថ្មីៗ​ទៀត​នៅ​ទូទាំង​ទីក្រុង ​និង​ជុំវិញ​តំបន់​ដែល​មាន​មនុស្ស​រង​ផល​ប៉ះពាល់​ប្រមាណ ​១៨០,០០០​នាក់​។

​វិបត្តិ​ទឹក​នៅ​ទីក្រុង​របស់​រដ្ឋ Mississippi បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ​ក្នុង​ពេល​សីតុណ្ហ​ភាព​ហក់​ឡើង​ខ្ពស់ និង​បង្ខំ​ឲ្យ​មានការ​ឆ្លើយតប​បន្ទាន់​ពីរ​ដ្ឋ និង​សហព័ន្ធ​។ ​បន្ទាប់ពី​ទឹកជំនន់​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​ដ៏​ផុត​ស្រួយ​របស់​ទីក្រុង​នេះ លោក​ប្រធានាធិបតី Joe Biden ​កាលពី​យប់មិញ​បាន​ចេញ​ការប្រកាស​គ្រាអាសន្ន​ក្នុង​រដ្ឋ Mississippi ដោយ​បញ្ជា​ឲ្យ​រដ្ឋ​នេះ​យក​ថវិកា​ ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធ​ជួយ​ដល់​ពលរដ្ឋ​។ ក្រុម​មន្ត្រី​រដ្ឋ ​និង​ទីក្រុង​នេះ​បាន​និយាយ​ថា​ ពួកគេ​មិន​ច្បាស់​ទេថា​ តើ​មានមនុស្ស​ប៉ុន្មាននាក់​នៃ​ប្រជាពលរដ្ឋ​ចំនួន ១៥០,០០០​នាក់​របស់​ទីក្រុង​នេះ​ដែល​នៅតែ​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        382
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm