រាជរដ្ឋាភិបាលគ្រោង ផ្ដល់ថវិកាជូនគ្រួសារមានស្ថានភាពក្បែរភាពក្រីក្រ នៅចុងឆ្នាំ២០២២នេះ

2022/09/02 06:57:44 pm        354

ភ្នំពេញ៖ គ្រួសារក្បែរភាពក្រីក្រ បានក្លាយជាក្រុមគោលដៅថ្មី ដែលនឹងទទួលបានការជួយពីរាជ​រដ្ឋា​ភិបាល​កម្ពុជា។ ​ជាគោលដៅ ​គឺរាជរដ្ឋាភិបាលកម្ពុជា គ្រោង​បញ្ចេញ​កញ្ចប់ថវិកាជួយដល់គ្រួសារ​ក្បែរភាព​ក្រីក្រនៅចុងឆ្នាំ ២០២២នេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សំហេង បុរស ជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច។

ឯកឧត្តម សំហេង បុរស បានបន្ដថា បច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនការងារ ដើម្បី​កំណត់អត្តសញ្ញាណគ្រួសារគោលដៅដែលនឹងទទួលអត្ថប្រយោជន៍នេះ។ ជាក់ស្ដែង គឺនឹង​មានការបណ្ដុះបណ្ដាលមន្រ្តី ដើម្បីឱ្យស្វែងយល់ពីកម្មវិធីនេះ ដើម្បីឈានទៅការសម្ភាសន៍ កំណត់គ្រួសារគោលដៅតែម្ដង។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលបន្តថា ជាការប៉ាន់ស្មាន គឺគ្រួសារក្បែរភាពក្រីក្រ ដែលអាចទទួលបានថវិកាពីរាជរដ្ឋាភិបាល គឺស្ថិតក្នុងរង្វង់ ៣០ ម៉ឺន ទៅ ៦០ ម៉ឺនគ្រួសារ។ ការកំណត់អត្តសញ្ញាណគ្រួសារគោលដៅនេះ​ គឺនឹងធ្វើឡើងដោយមានលក្ខខណ្ឌច្បាស់លាស់។

ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលនឹងជួយដល់គ្រួសារក្បែរភាពក្រីក្រ គឺមានភាពខុសគ្នា ពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលបាននឹងកំពុងអនុវត្តតាំងពីឆ្នាំ២០២០។ ភាពខុសគ្នា ព្រោះការជួយដល់គ្រួសារក្បែរភាពក្រីក្រ គឺមិនអនុវត្តរៀងរាល់ខែនោះទេ និងមានការគ្រោងអនុវត្តត្រឹមរយៈពេលមួយឆ្នាំ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមាន​បណ្ណសមធម៌​ជារៀងរាល់ខែ តាំងពីខែ មិថុនា ឆ្នាំ ២០២០មកម្លេះ។ ​ចាប់តាំងពីខែ មិថុនា ឆ្នាំ ២០២០ រហូតដល់ខែ សីហា ឆ្នាំ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ជាង ៧៧៥ លានដុល្លារ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm