ទីក្រុង​មាន​ប្រជាជន ២១លាន​នាក់​ត្រូវបាន​បិទ​ខ្ទប់​ដោយ​សារជំងឺ ​Covid-19 ខណៈ​ចិន​រក្សា​គោល​នយោបាយ​តឹងរ៉ឹង​

2022/09/02 07:23:08 pm        418

​ចិន៖ អាជ្ញាធរ​ចិន​បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​ដាក់​ពលរដ្ឋ​របស់​ខ្លួន​រាប់​លាន​នាក់​ ឱ្យ​ស្ថិត​ក្រោម​ការ​វិធានការ​បិទ​ខ្ទប់​ជាថ្មីបន្ទាប់ពី​ការ​ផ្ទុះ​ឡើង​ជំងឺ COVID-19 ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​នៅតែ​បន្ត​គោលនយោបាយ​តឹងរ៉ឹង​របស់​ខ្លួន​លើ​ការទប់ស្កាត់​វីរុស​។​

​រហូតមកដល់​ពេលនេះ ទីក្រុង​ប៉េកាំង​មិន​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ទោះបីជា​ការ​ធ្វើ​ដំណើរ​ចូល និង​ចេញ​ក្រៅ​រដ្ឋធានី​ត្រូវ​បាន​ផ្អាក ហើយ​ពលរដ្ឋ​ត្រូវ​ទទួល​ការ​ធ្វើ​តេស្ត​ស្ទើរតែ​រាល់ថ្ងៃ​ក៏ដោយ​។​ ​អាជ្ញាធរ​ចិន​បាន​ដាក់​ទីក្រុង Chengdu ដែល​មាន​ប្រជាជន​ ២១​លាន​នាក់​ស្ថិត​ក្នុង​វិធាន​ការ​បិទ​ខ្ទប់ បន្ទាប់ពី​មាន​ករណី​ជំងឺ ​Covid-19 កើន​ឡើងដែល​មាន​ករណី​ថ្មី​ចំនួន ​១៥៧​ករណី ហើយ​ ៥១​ករណី​ក្នុង​ចំណោម​នេះ​គ្មាន​រោគសញ្ញា ប៉ុន្តែ​គ្មាន​ករណី​ស្លាប់​នោះ​ទេ​។ ​ស្ថិត​ក្រោម​វិធានការ​នេះមានតែ​សមាជិក​គ្រួសារ​ម្នាក់​ប៉ុណ្ណោះ ​ដែល​ធ្វើតេស្ត​អវិជ្ជមានក្នុង​រយៈពេល​ ២៤​ម៉ោង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ទិញ​របស់របរ​ចាំបាច់​ក្នុង​មួយថ្ងៃ​។

វិធាន​ការ​បិទ​ខ្ទប់​នេះក៏​បាន​ពន្យារពេល​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី ហើយ​អាជ្ញាធរ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ការ​បិទ​ខ្ទប់ ​ដែល​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដកចេញ​វិញ​នៅ​ពេល​ណា​នោះ​ទេ​។​ ​វិធានការ​នេះ​ត្រូវ​បាន​ណែនាំ​ក្រោម​គោលនយោបាយ «​គ្មាន​កូ​វីដ​» របស់​ប្រទេស​ចិនដែល​ផ្ទុយ​ពី​វិធានការ​របស់​ប្រទេស​ដទៃ​ទៀត ​ក្នុង​ការ​រស់នៅ​ជាមួយ​វីរុស តាមរយៈ​ការ​បន្ធូរ​បន្ថយ​វិធានការ​បន្តិច​ម្តង​ៗ​នៃ​ការ​រឹតត្បិត ការ​ចាក់​វ៉ាក់សាំង ការ​ព្យាបាល និង​ការ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​ដោយ​ស្ម័គ្រចិត្ត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        253
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        247
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm