ប្រណាំងកង់៖ កីឡាករសញ្ជាតិអេក្វាដ័រ Richard Carapaz បានស្គាល់ជ័យជំនះនៅក្នុងដំណាក់កាលជាលើកដំបូងនៅព្រឹត្តិការណ៍ Grand Tour, Vuelta a Espana ក្រោយប្រជែងឈ្នះដំណាក់កាលទី១២ ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ដំណាក់កាលទី១២ ដែលមានចំងាយផ្លូវ ១៩៥.៥គីឡូម៉ែត្រកីឡាកររបស់ក្រុមប្រណាំង Ineos Grenadiers វ័យ ២៩ឆ្នាំ Richard Carapaz បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣៨នាទី ២៦វិនាទី។ លេខ២ ក្នុងដំណាក់កាលគឺកីឡាករហូឡង់ Wilco Kelderman យឺតជាង ៩វិនាទី និងលេខ៣ កីឡាករអេស្ប៉ាញ Marc Soler យឺតជាង ២៤វិនាទី។ យ៉ាងណាក្តីក្រោយ ១២ដំណាក់កាលនេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel នៅតែបន្តនាំមុខរួមដដែលដោយមានវេលាចំណេញ ២នាទី ៤១វិនាទីពីលើអ្នកលេខ២ អ្នកការពារតំណែងជើងឯក Primoz Roglic និងលេខ៣ កីឡាករអេស្ប៉ាញ Enric Mas យឺតជាង ៣នាទី ៣វិនាទី។ សំរាប់ដំណាក់កាលទី១៣ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៧១គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ