មីយ៉ាន់ម៉ា៖ តុលាការក្នុងសហភាពមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុង សានស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ទាប់ពីរកឃើញថា លោកស្រីមានពិរុទ្ធពីបទពាក់ព័ន្ធក្នុងការក្លែងបន្លំក្នុងការបោះឆ្នោត។ សេចក្តីសម្រេចនេះ បន្ថែមការជាប់ពន្ធនាគាររយៈពេល១៧ ឆ្នាំបន្ថែមទៀត ដែលលោកស្រីមានរួចហើយសម្រាប់ទោសផ្សេងទៀត៕
