អ្នកនាំពាក្យ គ.ជ.ប៖ សំណើកែលម្អការបោះឆ្នោតរបស់បក្សចំនួន ៤ មានចំណុចមិនស្របច្បាប់កម្ពុជា

2022/09/02 08:17:57 pm        287

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីថា សំណើរបស់គណបក្សនយោបាយចំនួន ៤ ស្តីពីបំណងកែលម្អប្រព័ន្ធបោះឆ្នោត មានចំណុចមិនស្របតាមផ្លូវច្បាប់របស់កម្ពុជា។

ការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បែបនេះ បន្ទាប់ពីតំណាង​គណបក្សនយោបាយចំនួន៤ នៅថ្ងៃទី២ ខែកញ្ញានេះ បានធ្វើសន្និសីទសារព័ត៌មាន​ពាក់ព័ន្ធទាក់ទង​នឹង​សំណើស្តីពីការស្នើវិសោធនកម្មច្បាប់ ​ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់BTV ឱ្យដឹងថា បើទោះបី គជប បានពិភាក្សា និង​បកស្រាយទៅលើ​សំណើរ​បស់គណបក្សនយោបាយទាំងនោះ ​តាមផ្លូវច្បាប់​ និងការទទួលខុសត្រូវរបស់ស្ថាប័ន ​គជប រួចរាល់ក្តី ​ប៉ុន្តែសកម្មភាពទទូចទាមទារទៅលើសំណើទាំងនោះនៅតែមានដដែល។

បន្ថែមពីលើនេះ​ ឯកឧត្តម​ បញ្ជាក់ជាថ្មីថា ក្នុងសំណើចំនួន ១៧ចំណុចរបស់គណបក្សនយោបាយ​ទាំង​៤នោះ មានចំណុចផ្ទុយ​ពីច្បាប់របស់កម្ពុជា ​ដូចជាសំណើបង្កើតមណ្ឌលបោះឆ្នោតនៅក្រៅ​ប្រទេស​ជាដើម។

ទាក់ទងនឹងបញ្ហានេះ លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលក្រុមអ្នកសង្កេតការណ៍ជាតិ ដែលមាន​ឈ្មោះថា កែវភ្នែកយុត្តិធម៌ ​លើកឡើងថា ក្នុងនាមរូបលោកដែលបានចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​តាំងពី ឆ្នាំ២០០៣មក ពោលគឺជារៀងរាល់​អាណត្តិ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​តែងតែកែលម្អដោយការសម្រួលនូវបទបញ្ជា​ និង​នីតិវិធីនៃដំណើរការបោះឆ្នោត ​ជាបន្តបន្ទាប់។

យ៉ាងណាមិញ ពាក់ព័ន្ធសំណើខាងលើ ​ក្នុងជំនួបកាលពីថ្មីៗនេះ គ.ជ.ប បានបំភ្លឺជូនដល់ភាគី​គណបក្ស​នយោបាយថា ​ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ​គ.ជ.ប ឡើយ ពោលគឺទាក់ទង​នឹងស្ថាប័នរដ្ឋសភា ​ដែលជាស្ថាប័នរៀបចំច្បាប់ ​និងស្ថាប័ន​ក្រសួងមហាផ្ទៃ រួមទាំងពាក់ព័ន្ធ​នឹង​អាជ្ញាធរដែនដី៕អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm