
លោកស្រី អនុប្រធានាធិបតី អាហ្សង់ទីន Cristina Fernandez de Kirchner ត្រូវបានគំរាមកំហែងដោយបុរសម្នាក់ប្រដាប់ដោយអាវុធកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាអ្វីដែលមន្ត្រីមួយរូបក្នុងជួររដ្ឋាភិបាលហៅថា ជាការប៉ុនប៉ងធ្វើឃាត ប៉ុន្តែលោកស្រីពុំបានរងរបួសទេ ព្រោះកាំភ្លើងនោះបាញ់មិនចេញ។
ហេតុការណ៍នេះបានកើតឡើង នៅមាត់ច្រក នៃគេហដ្ឋានរបស់លោកស្រី Fernandez de Kirchner នៅ ទីក្រុង Buenos Aires ជាទីដែលក្រុមអ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្ដុំគ្នាក្នុងពេលប៉ុន្មានថ្ងៃ ដើម្បីគាំទ្រអតីតប្រធានាធិបតីរូបនេះ ដែលត្រូវស្ថិតក្នុងដំណើរការកាត់ទោសពីបទប្រពឹត្តអំពើពុករលួយ៕ ទស្សនាវីដេអូតាមរយៈ Link: https://t.me/btvnewscambodia/53943
