Nottingham Forest បំបែក​កំណត់ត្រា​ទិញ​ចូល​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៅ​ចក្រភព​អង់គ្លេស​

2022/09/02 09:11:21 pm        58

​បាល់ទាត់៖ ​ក្លិប​ឡើង​ថ្មី Nottingham Forest បាន​បំបែក​កំណត់ត្រា​នៅ​ចក្រភព​អង់គ្លេស ជា​ក្លិប​ដែល​ទិញ​ចូល​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​។ ​​ក្លិប​ដែល​ឡើងមក​កាន់ English Premier League លើកដំបូង​ក្រោយ​វត្តមាន​ចុងក្រោយ​តាំងពី​ឆ្នាំ១៩៩៩ នោះបាន​នាំយក​កីឡាករ​ថ្មី​សរុប ២១នាក់​។

​​មិន​ត្រឹមតែ​ប៉ុណ្ណោះ Nottingham Forest ស្ទើរ​តែ​អាច​នាំយក​កីឡា​ករទី ២២ ទៅហើយ​តែ​ការចរចា​ថ្ងៃ​ចុងក្រោយ​មិនបាន​សំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Michy Batshuayi ពី Chelsea​។ ​​ការ​នាំចូល​កីឡាករ​ថ្មី ២១​នាក់​នេះ Nottingham Forest បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ក្លិប​ស្កុ​ត​ឡេ​ន Livingston កាលពី​ឆ្នាំ២០០១ និង Dundee United នៅ​ឆ្នាំ២០០០ ដែល​នាំយក​កីឡាករ​ថ្មី ១៩នាក់​។ ​​ចំណែក​នៅ​ក្របខណ្ឌ English Premier League ក្លិប​ដែល​ធ្លាប់​ទិញ​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​គឺ Crystal Palace កាលពី​ឆ្នាំ២០១៣ សរុប​ចំនួន ១៧នាក់​។ ​​កីឡាករ​ចុងក្រោយ​បីនាក់​ដែល Nottingham Forest នាំយកមក​ក្នុង​ថ្ងៃ​ចុងក្រោយ​រួមមាន​ខ្សែការពារ Wolves, Willy Boly ខ្សែបម្រើ​ស្លាប Blackpool, Josh Bowler និង​ខ្សែការពារ​ក្លិប​បារាំង Rennes, Loic Bade៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        306
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        380

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm