ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា នៅក្នុងខែសីហា ឆ្នាំ២០២២ មនុស្សរងគ្រោះស្លាប់ដោយសារទឹកជំនន់មាន ៩នាក់ ប្រជាពលរដ្ឋរងគ្រោះមានចំនួនជាង ២ម៉ឺនគ្រួសារ គិតជាចំនួនពលរដ្ឋមានជាង ៨ម៉ឺននាក់ លំនៅឋានលិចទឹកមានជាង ៣ពាន់ខ្នង និងបង្កផលប៉ះពាល់ដល់ដំណាំផ្សេងៗទៀតជាដើម។
នេះបើយោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា ឆ្នាំ២០២២ និងលើកទិសដៅបន្តនៅខែកញ្ញា ឆ្នាំ២០២២ នៅរសៀលថ្ងៃទី២ខែកញ្ញានេះ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។


