
អន្តជាតិ៖ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ បានអង្រួនវិហារអ៊ីស្លាមមួយកន្លែង ក្នុងចំណោមវិហារអ៊ីស្លាមធំបំផុតនៅក្នុងទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន អំឡុងពិធីបួងសួងពេលព្រឹកនាថ្ងៃសុក្រនេះ ដោយបានសម្លាប់បុព្វជិតប្រឆាំងរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចដ៏លេចធ្លោម្នាក់ គឺលោក Mujib-ul Rahman Ansari និងបណ្តាលឲ្យមនុស្សយ៉ាងហោច ២០នាក់ផ្សេងទៀត បាត់បង់ជីវិត។
ថ្វីត្បិតតែពុំទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ការវាយប្រហារនេះក៏ដោយ វិហារអ៊ីស្លាម Guzargah បានទាក់ទាញអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីយ៉ាងច្រើន គឺជាខ្សែបណ្តាញតែមួយនឹងរដ្ឋអ៊ីស្លាម ដែលតែងតែបើកការវាយប្រហារមកលើវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត។
ខណៈពេលនោះដែរ ក្រុមតាលីបង់ ពុំទាន់បានអះអាងនោះទេពីចំនួនមនុស្សស្លាប់ពិតប្រាកដប៉ុន្មាននាក់ ហើយនិងគ្រោះថ្នាក់ផ្សេងទៀត៕