វិនិយោគិន​កម្ពុជា ចាប់ផ្ដើម​វិនិយោគ​អចលនទ្រព្យ​ក្រៅ​ប្រទេស​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​

2022/09/03 01:52:19 am        474

​ភ្នំពេញ​៖ ​ទន្ទឹម​ជាមួយ​ភាព​រីកចម្រើន នៃ​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា គេ​ឃើញ​មាន​វិនិយោគិន​កម្ពុជា​មួយចំនួន ចាប់ផ្ដើម​ធ្វើការ​វិនិយោគ​លើ​វិស័យ​នេះ នៅ​ក្រៅ​ប្រទេស​ផង​ដែរ ពិសេស​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន ដូចជា​ថៃ និង​ជប៉ុន​ជាដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។​

​ការ​លើកឡើង​នេះ បន្ទាប់ពី​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានរៀបចំ​វេទិកា​មួយ ស្ដីពី​ឱកាស​នៃ​ការវិនិយោគ​អចលនទ្រព្យ ដោយមាន​អញ្ជើញ​វាគ្មិន និង​ជា​អ្នក​ជំនាញ​អន្ដរជាតិ ៤​រូប មកពី​សមាគម​ជាតិ​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាមេរិក​(NAR) ដើម្បី​បង្ហាញ​ពី​ឱកាស​វិនិយោគ​វិនិយោគ​នៅ​អាមេរិក ក៏ដូចជា​ការទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​លោក ច្រឹ​ក សុខ​នី​ម បានចាត់ទុក​សិក្ខាសាលា​នេះ គឺជា​ផ្ដល់ព័ត៌មាន​ដ៏​សមាជិក ដើម្បី​ត្រៀមខ្លួន​ចូលរួម​សិក្ខាសាលា​ដ៏​ធំ​មួយ​នៅ​អាមេរិក​នា​ខែវិច្ឆិកា​ខាងមុខ ដើម្បី​រៀន​សូត្រ និង​សម្លឹង​មើល​ឱកាស​វិនិយោគ​ទីផ្សារ​អចលនា​ទ្រព្យ​នៅ​ទីនោះ ដ្បិ​តាម​តួរ​លេខ​ចុងក្រោយ មាន​វិនិយោគិន​កម្ពុជា​ជាច្រើន បានចាប់ផ្ដើម​ធ្វើការ​វិនិយោគ​នៅក្រៅ​ប្រទេស​ហើយ ភាគច្រើន​វិនិយោគ​នៅ​ថៃ និង​ជប៉ុន តែ​មិនមាន​ការវិនិយោគ​នៅ​អាមេរិក​នោះទេ។​

​លើស​ពីនេះ ប្រធាន​សមាគម​ដដែល បាន​បន្ដថា ការវិនិយោគ ឬ​ការចូលរួម​វេទិកា​ផ្សេងៗ របស់​វិនិយោគិន​កម្ពុជា គឺ​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​បង្ហាញ​តថភាព​ជាក់ស្ដែង ក៏ដូចជា​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​ជាក់ស្ដែង​របស់​កម្ពុជា ដល់​វិនិយោគិន​បរទេស ហើយ​កៀរគរ​ពួកគេ មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕ អត្ថបទ​៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm