កំពង់ស្ពឺ៖ សមត្ថកិច្ច បានឆ្មក់បង្ក្រាបទីតាំងហាងខារ៉ាអូខេមួយកន្លែង លួចបង្កប់បំរើសេវាផ្លូវភេទ ឃាត់មនុស្សជាច្រើននាក់ទាំងយប់បញ្ជូនតាមរថយន្តដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺស្ងាត់ៗ។
ការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេលួចបង្កប់បំរើសេវាផ្លូវភេទនេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងហាងខារ៉ាអូខេ យីហោ (ផ្ទះមេ KTV) ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមកំណត់ហេតុបិទទីតាំងដែលអ្នកសារព័ត៌មានទទួលបាន ការចុះបង្ក្រាបទីតាំងហាងខារ៉ាអូខេខាងលើនេះដឹកនាំដោយ លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលផែន ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនផងដែរ៕



