ប្រធានាធិបតី​ស្រីលង្កា​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ត្រឡប់មក​ប្រទេស​វិញ​ បន្ទាប់ពី​ភៀសខ្លួន​

2022/09/03 06:31:29 pm        742

​ស្រីលង្កា៖ អតីត​ប្រធានាធិបតី​​ស្រីលង្កាលោក Gotabaya Rajapaksa ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ខែកក្កដា បន្ទាប់ពី​ក្រុមបាតុករ​រាប់ម៉ឺន​នាក់​បាន​សម្រុកចូល​លំនៅឋាន និង​ការិយាល័យ​របស់លោក​ក្នុងការ​បង្ហាញ​កំហឹង​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស បាន​វិល​ត្រឡប់មក​ប្រទេស​វិញ​បន្ទាប់ពី​ភៀសខ្លួន​ចេញ​រយៈពេល​ប្រាំពីរ​សប្តាហ៍​។​

​លោក​ Rajapaksa បានធ្វើ​ដំណើរ​ដោយ​យន្ត​ហោះចូល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ Bandaranaike ទីក្រុង​Colombo កាលពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​សុក្រ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ។ លោក​ត្រូវបាន​ស្វាគមន៍​ដោយ​សមាជិកសភា​គណបក្ស​របស់លោក លោក ​Rajapaksa​ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ក្បួន​រថយន្ត​ ដែលមាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ដោយ​ទាហាន​ប្រដាប់អាវុធ​។​ ​កាលពី​ថ្ងៃទី13 ខែកក្កដា មេដឹកនាំ​ដែល​ត្រូវបាន​បណ្តេញចេញ ភរិយា និង​អង្គរក្ស​ពីរ​នាក់​របស់លោក​បាន​ចាក​ចេញពី​ប្រទេស​ តាម​យន្តហោះ​កងទ័ពអាកាស​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយពីរ​សប្តាហ៍​ក្រោយមក​លោក​បាន​បន្តដំណើ​រ​ដោយ​យន្តហោះ​ទៅកាន់​ប្រទេស​ថៃ​។

អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប្រទេស​ស្រីលង្កា​បាន​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត ដែល​បណ្តាលឱ្យ​មានការ​តវ៉ា​ធំ និង​កំហឹង​ជា​សាធារណៈ​មិន​ធ្លាប់មាន​ពីមុនមក ដែល​ទីបំផុត​បាន​បង្ខំ​ឱ្យ​លោក Rajapaksa និង​បងប្រុស​របស់លោក ជា​អតីត​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​។​ ​ស្ថានភាព​នៅក្នុង​ប្រទេស​ដែល​ក្ស័យធន​មួយ​នេះ​ កាន់តែ​ធ្លាក់ចុះ​ធ្ងន់ធ្ងរដោយ​កត្តា​ពិភពលោក​ដូចជា​ជំងឺ​រាតត្បាត និង​ការវាយលុក​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មនុស្ស​ជាច្រើន​ចាត់ទុក​គ្រួសាររបស់លោក Rajapaksa ដែល​ធ្លាប់​មានអំណាច​ជា​អ្នកទទួលខុសត្រូវ ​ចំពោះ​ការគ្រប់គ្រងសេដ្ឋកិច្ច​មិនបាន​ត្រឹមត្រូវ និង​បានធ្វើឱ្យ​ប្រទេស​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm