មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណៈ​រដ្ឋ​នេះ​កំពុង​ទទួល​រលក​កម្តៅ​ខ្លាំង​

2022/09/03 07:45:56 pm        680

​សហរដ្ឋអាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​គំរាម​ដល់​លំនៅឋាន​រាប់​រយ​ខ្នង​កាលពី​ថ្ងៃ​សុក្រ ហើយ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ 5,000នាក់​នៅ​ទូទាំង​សហគមន៍​ចំនួន​បី​ឱ្យ​ចាកចេញ​ជាបន្ទាន់​។

ពលរដ្ឋ​នៅ​ក្នុង​ទីប្រជុំជន Weed, Lake Shastina និង Edgewood ក្នុង​តំបន់ ​Siskiyou ត្រូវ​បាន​ប្រាប់​ឱ្យ​ជម្លៀស​ចេញ បន្ទាប់ពី​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​លើ​ផ្ទៃដី 500ហិច​តា​ក្នុង​រយៈពេល​ប្រហែល​មួយ​ម៉ោង​។ ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កំពុង​កើតមាន​រលក​កម្តៅ​ដ៏​យូរ ខណៈ​សីតុណ្ហភាព​ឡើង​ខ្ពស់ ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​ស្នើសុំ​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ​ឲ្យ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​។​

​ប្រជាជន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ត្រូវ​បាន​ស្នើ​សុំឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ និង​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផ្សេងទៀត ដើម្បី​ការពារ​ការ​ផ្គត់ផ្គង់​លើ​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ ដែល​អាច​នាំ​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​។

​វា​ជា​ថ្ងៃទី​បី​ជាប់ៗ​គ្នា​នៃ​សំណើ​របស់​ប្រតិបត្តិ​ករ​បណ្ដាញ​អគ្គិសនី​របស់​រដ្ឋ ​សម្រាប់​ការកាត់បន្ថយ​ការ​ប្រើ​ប្រាស់​ដោយ​ស្ម័គ្រចិត្ត​ក្នុងអំឡុងពេល​រសៀល និង​ពេល​ល្ងាចដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ខណៈ​ពលរដ្ឋ​រាប់​លាន​នាក់​បាន​ស៊ូទ្រាំ​ក្នុង​សីតុណ្ហភាព​ខ្ពស់៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm