ចិន៖ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា គណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់កំពុងព្យាយាមបង្កើនភាពតានតឹង បន្ទាប់ពីទីក្រុងតៃប៉ិបានបាញ់ទម្លាក់យានដ្រូនស៊ីវិល មិនស្គាល់អត្តសញ្ញាណមួយគ្រឿងនៅក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការប៉ុនប៉ងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនក្នុងការបង្កើនភាពតានតឹងពុំមានន័យអ្វីនោះទេ។ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang បាននិយាយក្នុងការឆ្លើយតបថា ការបាញ់ទម្លាក់យានដ្រូនគឺជាប្រតិកម្មដ៏សមស្របបំផុត បន្ទាប់ពីមានការអត់ធ្មត់ និងការព្រមានម្តងហើយម្តងទៀត៕
អត្ថបទ៖ ប៊ុនថន