ភ្នំពេញ៖ មុននេះបន្ដិច មានអគ្គិភ័យមួយបានកើតឡើង ដោយសារផ្ទុះឡានផ្ទុកហ្គាស នៅផ្ទះអាជីវកម្មលក់ហ្គាសមួយកន្លែង បណ្ដាលឱ្យរងរបួសមនុស្ស៥នាក់ ប្រុស១នាក់ ស្រី៤នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ហេតុការណេះ បានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញានេះ ស្ថិតនៅជិតផ្សារបឹងបៃបង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរលត់ហើយ។









