Update៖ មនុស្សប្រុសស្រីចំនួន០៧នាក់រងរបួសធ្ងន់ ក្នុងករណីរបូតក្បាលរុំម៉ាណេហ្គាសផ្ទុះឆាបឆេះ

2022/09/04 12:17:52 am        792

ភ្នំពេញ៖ មនុស្សបុ្រសស្រីចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឱ្យផ្ទុះឆ្លងផ្លូវឆាបឆេះផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរថយន្ត ម៉ូតូកង់៣ផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរផ្សារបឹងបៃតង ភូមត្រពាំងស្វាយ ​តាមបណ្ដោយផ្លូវលេខ១៩២៨ មូលដ្ឋានសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកស៊ីទែនហ្គាស បានចូល​ផ្ទេរហ្គាស ​មិនដឹងជាហេតុអ្វីស្រាប់តែរបូតក្បាលរុំម៉ាណេហ្គាស ​បណ្ដាលឱ្យ​ផ្ទុះឆ្លងផ្លូវ ត្រូវអ្នក​ជិះម៉ូតូរ៉ឺម៉ក​ កំពុងជិះតាមបណ្តោយផ្លូវ ជិះម៉ូតូ ​និងម្ចាស់រងរបួសធ្ងន់ធ្ងរ។ ​បន្ថែមទៀតនោះ​កម្លាំង​ផ្ទុះហ្គាស​បានខ្ទាតមកចំផ្ទះធ្វើម៉ូតូ​ និងរថយន្ត ​បណ្ដាល​ឲ្យឆាប​ឆេះយ៉ាង​សន្ធោសន្ធៅ​។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​និងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យគ្រប់គោលដៅ​ ជួយ​អន្តរាគមន៍បាញ់ពន្លត់ ​ប៉ុន្តែដោយទំហំនៃការឆាបឆេះ ធំក្នុង​លឿនផងនោះ ធ្វើឲ្យកម្លាំងអាជ្ញាធរ​ជំនាញបង្កា ​និងពន្លត់អគ្គិភ័យ​លំបាកក្នុងការ​ជួយ​អន្តរាគមន៍ឲ្យ​បាន​ទាន់ពេលវេលា ​តែយ៉ាងណា​អគ្គិភ័យ​មិន​បានរាលដាល​ដល់​ការ៉ាស​សាំង​ក្បែរ​នោះឡើយ។

តាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ​បណ្ដាលឲ្យមនុស្សប្រុស​ស្រី​ចំនួន០៧នាក់ ​រងរបួសធ្ងន់ធ្ងរ ​ត្រូវបានបញ្ជូន​ទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ​នាយការិយាល័យបង្ការ ​និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានឲ្យដឹងថា ​ម្ចាស់ទីតាំង​ការ៉ាសហ្គាសមាន ឈ្មោះ ប៉ែន ភារិទ្ធ ​ភេទប្រុស អាយុ៦៩ ឆ្នាំ​ រងរបួសធ្ងន់ធ្ងរ។

លោកនាយការិយាល័យ ​បានឲ្យដឹងថា ក្នុងហេតុការនេះ​បណ្ដាលឲ្យមនុស្សប្រុសស្រីរង របួស០៧នាក់ ​ក្នុងនោះ​ ប្រុស០៦នាក់ ​និងស្រីម្នាក់ ​របួស​ធ្ងន់ទាំងអស់។

លោកនាយការិយាល័យ បានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យមក​ដល់ទីតាំង​កើត​ហេតុចំនួន២២គ្រឿង​ កម្លាំងនគរបាលបានប្រើប្រាស់​ រថយន្តរបស់​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​ចំនួន១២ ​គ្រឿង ​រថយន្តទីក្រុង ​ជ្រោយចង្វាចំនួន៧គ្រឿង​ រថយន្តស្រាបៀ កម្ពុជា​ចំនួន​១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ចំនួន២គ្រឿង អត់បានប្រើប្រាស់។ ចំពោះមូលហេតុកម្លាំង​អាជ្ញាធរជំនាញ​កំពុង​ធ្វើការស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm