ទ័ព​បញ្ចប់​បេសកកម្ម​លី​គ​លើ​ទឹកដី​អង្គរ​ដោយ​រក​បាន ៣​ពិន្ទុក្រោយ​ឈ្នះ​សូល​ទី​ឡូ​អង្គរ ៣-០

2021/04/27 09:59:58 am        96

​បាល់ទាត់៖ សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេ​ម​ភូមិន្ទ ​(​ទ័ព​) បាន​បញ្ចប់​បេសកកម្ម​លើ​ទឹកដី​អង្គរ​មុនគេ ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​ក​ម្ពុជា​ឆ្នាំ​២០២១ បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​សៀមរាប ​ដោយ​លទ្ធផល​ឈ្នះ១ និង​ចាញ់១ ពោល​គឺ​ពួកគេ​រក​បាន ៣​ពិន្ទុ​ប៉ុណ្ណោះពី​ជ័យជម្នះ ៣-០ លើ​ក្រុម​សូល​ទី​ឡូ​អង្គរកាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មេសា ខណៈ ១​ប្រកួត​ទៀតក្រុម​ចំណាត់ថ្នាក់​លេខ​៤ ឆ្នាំ​ចាស់​នេះបាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ៣-២ កាលពី​សប្ដាហ៍​មុន។​

​សម្រាប់​ជំនួប​សប្ដាហ៍​ទី​៥ នៅ​កីឡដ្ឋាន SRU នេះ ក្រុម​កង​យោធពល​ខេ​ម​ភូមិន្ទបាន​ព្យាយាម ​ដាក់​សម្ពាធ​ខ្លាំង​លើ​ក្រុម​សូល​ទី​ឡូ​អង្គរដោយ​លេង​បាន ៤​នាទី កីឡាករ Yuta Kikuchi បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់ មុន​កីឡាករ Romario បន្ថែម​ដ​គ្រាប់​ទី​២ ឲ្យ​ក្រុម​លោក ហោ សុខ​ហេង នៅ​នាទី​៣១។ ចូល​វគ្គ​ទី​២ ការប្រកួត​កាន់តែ​តានតឹង បន្ទាប់ពី​ក្រុម​សូល​ទី​ឡូ​អង្គរព្យាយាម​វាយបក​វិញ តែ​ពួកគេមិន​អាច​បំបែក​ពងមាន់​ក្រុម​ភ្ញៀវ​បាន​ឡើយ ផ្ទុយទៅវិញកីឡាករ Dzarma Bata បាន​បន្ថែម ១​គ្រាប់​ទៀត​ឲ្យ​ក្រុម​កង​យោធពល​ខេ​ម​ភូមិន្ទ នៅ​នាទី​៩០+៣ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។​ ​តាមរយៈ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កង​យោធពល​ខេ​ម​ភូមិន្ទឡើងឈរ​លេខ​រៀង​ទី​២ បណ្ដោះអាសន្នដោយមាន ៧​ពិន្ទុស្មើគ្នា​ជាមួយ​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ២ ស្មើ​១ និង​ចាញ់១។

ប៉ុន្តែ​ក្រុម​កង​យោធពល​ខេ​ម​ភូមិន្ទ បាន​អស់​ការប្រកួត​លើ​ទឹកដី​ខេត្ត​សៀមរាប សម្រាប់​លី​គ​កំពូល​កម្ពុជា​ហើយ ដោយ​រង់ចាំ​បើកទ្វារ​ផ្ទះស្វាគមន៍​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​សូល​ទី​ឡូ​អង្គរ​វិញ​ម្ដងនៅ​ជើង​ទី​២ បន្ទាប់ពី​កីឡដ្ឋាន​ស្ដា​ត​ចាស់ធ្វើការ​កែ​លម្អ និង​ជួសជុល​រួចរាល់។ រីឯ​ក្រុម​សូល​ទី​ឡូ​អង្គរ​វិញមក​ទល់​ពេល​នេះ ពួកគេ​មិន​ទាន់​មាន​ពិន្ទុ​រាប់​ឡើយក្រោយ​ចាញ់ ២​ប្រកួត​ផ្ទួនៗនា​ដើម​រដូវ​កាល​ថ្មី​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm