ភ្នំពេញ៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានធ្វើការអំពាវនាវដល់សមាជិក-សមាជិកាគណបក្សរបស់ខ្លួនត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគោលការបក្ស កុំជេរប្រមាថ និងលាបពណ៌គណបក្សដទៃ ខណៈការជេរប្រមាថ និងលាបពណ៌គ្នាទៅវិញទៅមកនាំឲ្យសង្គមខ្មែរមានការរើសអើងគ្នាកាន់តែខ្លាំង។
ក្រោយវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃ២ ខែកញ្ញា កន្លងទៅនេះ លោក អ៊ុន ជឹម ក្រើនរំលឹកដល់គ្រប់សមាជិកថ្នាក់ដឹកនាំក្នុងបក្សឯកភាពជាតិខ្មែរទាំងអស់ ត្រូវរៀនធ្វើបែបថ្មីគឺចេះគោរព និងឲ្យតម្លៃដល់គ្រប់គណបក្សនយោបាយ មិនត្រូវលាបពណ៌ ជេរប្រមាថ និង ចោទប្រកាន់ក្រុម និង បក្សណាមួយឡើយ។
លោកបន្តថា ខ្មែរយើងបានធ្វើនយោបាយបែបបំផ្លាញគ្នានេះអស់រយៈពេលជាង ៧០០ឆ្នាំហើយ ហើយការនយោបាយបំផ្លាញគ្នានេះ ធ្វើឲ្យខ្មែរធ្លាក់អន់ថយផង និង បាត់បង់ទឹកដីផង និង បាត់បង់អ្នកចេះដឹងម្តងៗពេលផ្លាស់ប្តូរថ្នាក់ដឹកនាំ និង ពេលប្តូររបប។
មួយទៀតលោក អ៊ុន ជឹម បានរំលឹកថា កុំរៀនធ្វើនយោបាយដោយយកកំហុសដៃគូមកធ្វើដើមទុននយោបាយ ហើយចោទដៃគូនយោបាយក្បត់ជាតិ តែខ្លួនមិនបានធ្វើអ្វីល្អជូនសង្គមសោះ៕
អត្ថបទបាន ចក់



