ប្រមុខការពារជាតិកម្ពុជា៖ អង្គរក្សបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិ និងសុខក្សេមក្សាន្ត​របស់ពលរដ្ឋ

2022/09/04 06:46:07 pm        504

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ​បញ្ជាការដ្ឋានអង្គរក្សគ្រប់ជំនាន់ បានពលិកម្ម លះបង់សាច់ស្រស់ ឈាមស្រស់​របស់ខ្លួន ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ ​និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ជាពិសេស​ក្នុងរយៈពេលចុងក្រោយនេះ បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាល​ដាល​នូវមេរោគកូវីដ១៩។

ក្នុងសារលិខិតផ្ញើជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសខួបអនុស្សាវរីយ៍គម្រប់៣២ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍​គម្រប់១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៤ខែសីហា ឆ្នាំ២០២២នេះ សម្តេចពិជ័យ​សេនាទៀ បាញ់ បានលើកឡើងថា «បណ្ដាស្នាដៃវីរភាពអង់អាចក្លាហានរបស់​រៀមច្បង​នៃកង​កម្លាំងបញ្ជាការដ្ឋានអង្គរក្សពីមួយជំនាន់ទៅមួយជំនាន់ គឺជាគម្រូដែលមានគុណតម្លៃ​សម្រាប់​បណ្តុះ​នូវឧត្តមគតិស្មារតី ឆន្ទៈនិងមនសិការស្នេហាជាតិខ្ពស់ដល់នាយទាហាន​ជំនាន់ក្រោយ​ធ្វើ​ជា​មូលដ្ឋាន​ សិក្សារៀនសូត្រ ​ដកបទពិសោធន៍លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍​កងកម្លាំង​បញ្ជាការដ្ឋានអង្គរក្ស ឱ្យក្លាយជាកម្លាំងមួយមានសមត្ថភាពពេញលេញឆ្លើយតប​ទៅនឹងសភាព​ការណ៍​ថ្មី ធានាការពារសន្តិសុខ ​សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់រាជ-រដ្ឋាភិបាល ស្របតាមការ​អភិវឌ្ឍ​របស់ប្រទេសជាតិ»។

សម្តេចពិជ័យសេនា បានលើកឡើងទៀតថា តាំងពីមុនក៏ដូចទៅអនាគត ក្រសួងការពារជាតិតែងតែ​យកចិត្តទុកដាក់ ខិតខំធ្វើការកែទម្រង់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស លើកកម្ពស់ស្មារតីឧបត្ថម្ភ​គាំទ្រគ្រប់​កាលៈទេសៈ​ សំដៅធ្វើទំនើបកម្មកងកម្លាំងមានសមត្ថភាពជំនាញជីវៈពិតប្រាកដ។សមិទ្ធផល​ និងសក្ខីកម្មច្រើនរាប់មិនអស់ ដែលកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សបង្កើត​ឡើង​នាពេលកន្លងមក ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រយោធា ​ជាពិសេសនៅពេលថ្មីៗកន្លងទៅនេះ បញ្ជាការដ្ឋានអង្គរក្សបានចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដោះស្រាយសភាពការណ៍សង្គមការបញ្ចៀស​មហន្តរាយនានាប៉ះពាល់ដល់ខឿនការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ​ការពាររាជរដ្ឋាភិបាលស្របច្បាប់ធានាប្រក្រតីភាពជីវភាពសង្គម និងបាន​តស៊ូយ៉ាង​ស្វិតស្វាញ​ក្នុងកិច្ចការពារបូរណភាពទឹកដី ​និងអធិបតេយ្យ-ជាតិជាដើម។

យ៉ាងណាក៏ដោយប្រមុខការពារជាតិកម្ពុជារូបនេះ ក៏បានលើកឡើងផងដែរថា ថ្វីត្បិតតែសព្វថ្ងៃ​នេះមាតុភូមិកំពុងគ្របដណ្តប់ដោយសន្តិភាព​ ពាសពេញផ្ទៃប្រទេសក៏ពិតមែនប៉ុន្តែសំណូមពរ​នៃ​ការអភិវឌ្ឍប្រទេសជាតិ ​នៅតែបន្តទាមទារនូវសន្តិភាព ​សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀប​រយសង្គម។ ការបង្កើតបរិយាកាសកក់ក្ដៅ ​សម្រាប់សុវត្ថិភាពផ្លូវកាយ ​ផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជា​មហិច្ឆតា​របស់រាជរដ្ឋាភិបាលដែលប្រការទាំងអស់នេះទាមទារ​ឱ្យកងម្លាំងបញ្ជាការ​ដ្ឋាន​អង្គរក្ស​បន្តខិតខំប្រឹងប្រែង​ លើកកម្ពស់សមត្ថភាពជំនាញលើគ្រប់ផ្នែកឱ្យស្របតាម​សភាពការណ៍​វិវត្តរីកចម្រើន​នាពេលបច្ចុប្បន្ន ​និងទៅអនាគតដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅរួម​ចំណែក​ក្នុងការធានាសន្តិសុខ ​សុវត្ថិភាពជូនថ្នាក់ដឹកនាំ៕ អត្ថបទ៖បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm