ភ្នំពេញ៖ នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២២នេះ យោងតាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបមួយសន្លឹក បង្ហាញពីកាយវិកាយដ៏គួរអោយចាប់អារម្មណ៍ស្រស់សង្ហា គឺថតមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស ។
ក្នុងសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ទើបបានទទួលរូបថតមួយសន្លឹកទៀតតាមរយៈmessenger របស់យុវជន តេជោ។ រូបថតនេះ ក៏ខ្ញុំមិនដែលបានឃើញ និងមិនដឹងថា ថតនៅទីណាឆ្នាំណា? តែខ្ញុំអាចស្មានបានថា គឺថតមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។ ការសំអាងរបស់ខ្ញុំគឺនៅត្រង់សក់ក្បាលធម្មជាតិរបស់ខ្ញុំដែលពេលនោះខ្ញុំដែលចេះប្រើថ្នាំបាញ់សក់ឱ្យរឹងនោះឡើយ។
ការបង្ហោះរូបថតចាស់ៗមួយរយះចុងក្រោយនេះ មានបងប្អូនមួយចំនួនបានចូលមកខមិនថាលោកតា លោកពុក លោកអុំ លោកពូ លោកបង (សង្ហា)។ តើខ្ញុំពិតជាសង្ហាមែនឬអី ព្រោះខ្ញុំជាអតីតក្មេងវត្តដែលចេញពីត្រកូលកសិករនៅជនបទ និងជាជនពិការភ្នែកម្នាក់។ ប្រសិនបើខ្ញុំពិតជាសង្ហាមែនភរិយាខ្ញុំទទួលយកខ្ញុំធ្វើជាប្តីពិតជាមិនខុសទេ។ (សូមទោសនិយាយលេងទេ)៕

