ស្វាយរៀង ៖ សុខភាព និងម្ហូបអាហារ មនុស្សគ្រប់រូបប្រាថ្នាចង់បានទាំងអស់គ្នា ដើម្បីទ្រទ្រង់រាងកាយ គប្បីមន្ត្រី ជំនាញបន្ថែមការចុះត្រួតពិនិត្យរកសារធាតុគីមី នៅលើម្ហូបអាហារឱ្យបានញឹកញាប់ ដែលអាចធ្វើបាន ដើម្បី សុខភាពទាំងអស់គ្នា។
ក្រុមអ្នកលក់ដូរនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានសម្ដែងអំណរគុណ ចំពោះសាខាកាំកុងត្រូលខេត្ត ដែលបានចុះពិនិត្យគ្រឿងឧបភោគ បរិភោគ ចំណីអាហារ និងបានសំណូមពរ បន្ថែមដល់សាខា បើមានឱកាស គួរចុះពិនិត្យបន្ថែមទៀត ដើម្បីស្វែងរកសារធាតុគីមីនៅលើចំណីអាហារ សំដៅបញ្ចៀសការមានបញ្ហាសុខភាពចំពោះអ្នកទទួលទាន។
ពួកគេ បានឱ្យដឹងថា បច្ចុប្បន្ន ការដាក់តាំងលក់បន្លែ ផ្លែឈើ គ្រឿងឧបភោគ បរិភោគ នៅតាមផ្សារ នៅខ្វះអនាម័យ ដោយអ្នកលក់ មិនបានរៀបចំឱ្យបានសមរម្យ ឯគ្រឿងកំប៉ុង ត្រូវបានដាក់តាំងលក់ដោយ គ្មានសណ្តាប់ធ្នាប់។
ក្រុមអាជីវករ បានសំណូមពរដល់មន្ត្រីជំនាញ បន្តអប់រំអាជីវករ ឱ្យរៀបតាំងលក់ផលិតផលឱ្យមាន សណ្តាប់ធ្នាប់បើអាចធ្វើបាន ពីព្រោះទីតាំងលក់សម ល្មម អាចរៀបចំបាន ពិសេស ឧស្សាហ៍លាងសម្អាត បរិវេណក្នុងផ្សារផង ដោយកន្លងមកទីលានបរិវេណផ្សារធុំក្លិនឆ្អេះឆ្អាបខ្លាំងណាស់។
នៅពេលចុះពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ ចំណីអាហារ ក្នុងផ្សារជីភូ ក្រុងបាវិត កាលពីម្សិល មិញ មន្ត្រីរសាខាកាំកុងត្រូល បាននាំគ្រឿងឧបភោគ បរិភោគ គ្រឿងកំប៉ុង ចំនួន១៧សំណាក ទៅវិភាគ ពិសោធន៍ តាមបទដ្ឋានបច្ចេកទេស រកសារធាតុគីមី ដោយទទួលបានលទ្ធផលវិជ្ជមានល្អ និងប្រកាសឱ្យពល រដ្ឋប្រើប្រាស់តាមតម្រូវការ៕