បឹងកេត និង​ក្រោ​ន​ស្រេកឃ្លាន​ជ័យជម្នះ​រៀងខ្លួន​ក្នុង​ជំនួប Cambodia Classic Match ថ្ងៃនេះ​

2021/04/27 09:59:58 am        328

​បាល់ទាត់៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត និង​អតីត​ក្រុម​ជើងឯក ៦​សម័យ​ភ្នំពេញ​ក្រោ​នបាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ប្រយុទ្ធ​លើ​សមរភូមិ​វាលស្មៅក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាជើង​ទី​១ នា​ម៉ោង ៣៖៣០​នាទី​រសៀល​នេះនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ដែល​អ្នកគាំទ្រ​ឲ្យ​ឈ្មោះថា “​ជំនួប Cambodia Classic Match” ខណៈ​គ្រូ​បង្វឹក​ក្រុម​ទាំងពីរ​បាន​បង្ហាញ​ពី​ការស្រេកឃ្លាន​ជ័យជម្នះ​រៀងៗ​ខ្លួន។​

​លោក គឹម ភក្ដី គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​បញ្ជាក់​ថា ក្រុម​ខ្លួន​បាន​ត្រៀម​ជាស្រេច​ដើម្បី​ស្វាគម​ន៍​ការប្រកួត​ដ៏​ធំ​នេះ ហើយ​លោក​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​កីឡាករ​មួយ​ចំនួន អំឡុង​ការប្រកួត​បើក​រដូវ​កាល​ថ្មីដែល​ប្រកួត​ចាញ់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ១-០ កាលពីដើម​ខែ​មីនា​កន្ល​ង​ទៅ ដើម្បី​កែប្រែ​ស្ថានភាព​ការ​ប្រកួត និង​បំពេញ​នូវ​ចំណុច​ល្អ​ត្រឡប់មកវិញ​ ក្នុង​ការ​ប្រកួត​ដ៏​សំខាន់ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​ថ្ងៃ​នេះ។​ ​គ្រូ​បង្វឹក​ទើប​ជួយ​ក្រុម​នាគ​ខៀវ​បឹងកេត​ឈ្នះ​ពាន​លី​គ​លើក​ទី​៤ កាលពី​ឆ្នាំ​២០២០ ដដែល​បន្ដ​ថា ក្នុង​ការ​ប្រកួត​ដ៏​ទាក់ទាញ​នេះ លោក​មិន​អាច​កំណត់​ភាគរយ​ក្នុង​ការ​ស្វែងរក​ជ័យជម្នះ​បានទេ តែ​លោក​ជឿជាក់​លើ​ការប្រកួត​នេះ ដោយ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ក្រុម​ខ្លួន​នឹង​ធ្វើ​បាន​ល្អ​ជាមួយ​លទ្ធផល​ដ៏​ល្អ​ទៀត​ផង ដើម្បី​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ថ្នាក់ដឹកនាំ​ក្លិប និង​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន។​ ​ដោយឡែក​លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន​វិញ​បាន​លើក​ឡើង​ថា នេះ​គឺជា​ការប្រកួត​ដ៏​ធំ​មួយ ខណៈ​កីឡាករ​ទាំងអស់ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នេះ ដោយ​ពួកគេ​នឹង​ព្យាយាម​ប្រកួតប្រជែង​គ្នា ដើម្បី​បាន​លេង​ក្នុង​ការប្រកួត។ លោក​ថា បឹងកេតគឺជា​ក្រុម​ល្អ​មួយ​ក្នុង​លី​គ​កំពូល​កម្ពុជា ព្រោះ​ពួកគេ​ទើប​ឈ្នះ​ពាន​ឆ្នាំមុន ប៉ុន្ដែ​ភ្នំពេញ​ក្រោ​នក៏​ស្រេកឃ្លាន​ជ័យជម្នះ និង​ពាន​នេះ​ដូចគ្នា។​

​គួរ​ដឹងថា ជំនួប Cambodia Classic Match នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV ។ នេះ​គឺជា​ប្រកួត​លើក​ទី​២ របស់​ក្រុម​បឹងកេត បន្ទាប់ពី​ប្រកួត​បើកឆាក​ចាញ់​ណាហ្គា​វើ​ល​ដ៏ ១-០។ ចំណែក​ភ្នំពេញ​ក្រោ​ន នេះ​គឺជា​ប្រកួត​ទី​៣ របស់ខ្លួន ខណៈ ២​ប្រកួត​ដំបូងពួកគេ​ធ្វើបាន​យ៉ាង​ល្អ ដោយ​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ៧-១ និង​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ២-១ កាលពីពេល​ថ្មីៗ​កន្លងទៅ។​ ​ក្រៅពី​ជំនួប​ដ៏​កក្រើក​នេះនៅ​រសៀល​ថ្ងៃទី​៦ ខែមេសា​នេះក៏មាន​ការប្រកួត ២​គូ​ផ្សេងទៀត នៅក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៥ នេះដែរ រួមមាន​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ក្មេងខ្ចី​ខេត្ដ​ព្រៃវែង នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​​ជ័យ ខេត្តតាកែវ ខណៈ​ក្រុម​អគ្គិសនី​កម្ពុជានឹង​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​ដ៏ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជានា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm