មនុស្ស​ ១០​នាក់​ស្លាប់ និង​ ១៥​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ចាក់​សម្លាប់​ក្នុង​១៣​ទីតាំង​ផ្សេងៗ​គ្នា​នៅ​កាណាដា​

2022/09/05 05:15:31 pm        542

​កាណាដា៖ នគរបាល​បាន​និយាយ​ថា មនុស្ស ​១០​នាក់​ស្លាប់ និង ​១៥​នាក់​រង​របួស​ក្នុង​ការ​ហេតុការណ៍​ចាក់​សម្លាប់​ទាំង​កម្រោល​នៅ​ក្នុង​ខេត្ត Saskatchewan ភាគ​កណ្ដាល​របស់​ប្រទេស​កាណាដា​។​ ជន​រងគ្រោះ​ត្រូវ​បាន​ប្រទះឃើញ​ក្នុង ​១៣​ទីតាំង​រួម​ទាំង​នៅ​ក្នុង​តំបន់ James Smith Cree Nation និង​ភូមិ Weldon។​

​ជនសង្ស័យ​ទាំង​ ២​នាក់​ដែល​នគរបាល​បាន​កំណត់​អត្តសញ្ញាណ​នោះ​គឺ​ម្នាក់​ឈ្មោះ Damien Sanderson អាយុ 31​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Myles Sanderson វ័យ 30​ឆ្នាំ​កំពុង​រត់​គេច​ខ្លួន និង​ត្រូវ​គេ​គិត​ថាប្រដាប់​ដោយ​អាវុធ និង​ប្រកបដោយ​គ្រោះថ្នាក់។ ក្រុម​អាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​មាន​សុវត្ថិភាព ក្រោម​ការប្រុងប្រយ័ត្ន​ពី​មនុស្ស​ដ៏​គ្រោះថ្នាក់​។

​នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​ ២​នាក់​នោះ​អាច​ជិះ​រថយន្ត​ម៉ាក Nissan Rogue ​ពណ៌​ខ្មៅ ដោយ​ព្រមាន​ថា​ អ្នកណា​ដែល​ឃើញ​បុរស​ជនសង្ស័យ ​២​នាក់ ឬ​រថយន្ត​នោះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ និង​ទូរស័ព្ទ​ទៅ​នគរបាល​ភ្លាម​។ កាលពី​ថ្ងៃអាទិត្យ​នគរបាល​កាណាដា​បាន​និយាយ​ថា ពួកគេ​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​ទាំង ​២​នាក់​ដែល​ត្រូវ​គេ​ជឿ​ថា​បាន​សម្លាប់​មនុស្ស ​១០​នាក់ និង​បង្ក​ឲ្យ​មនុស្ស ​១៥​នាក់​ផ្សេងទៀត​រង​របួស​ក្នុង​ហេតុការណ៍​ចាក់​សម្លាប់​ដោយ​កាំបិត​ក្នុង ​១៣​ទីតាំង​ផ្សេងៗ​គ្នា​នៅ​ខេត្ត Saskatchewan៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm