រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធីទូរទស្សន៍ថា ទីក្រុង Moscow នៅតែត្រៀមខ្លួនជានិច្ចចូលរួមការចរចាជាមួយទីក្រុង Kiev ប៉ុន្តែការបំពេញតាមការទាមទាររបស់រុស្ស៊ីនឹងនៅតែជាប្រធានបទសំខាន់តែមួយគត់លើរបៀបវារៈនេះ។

នៅពេលសួរថា តើរុស្ស៊ីអាចនៅមានការពិភាក្សាណាមួយជាមួយប្រធានាធិបតីអ៊ុយក្រែន Volodimyr Zelensky ទេ លោក Peskov បានឆ្លើយតបថា មែនហើយយើងអាចចរចាថាត្រូវធ្វើបែបណា ដើម្បីបំពេញបានតាមការទាមទាររបស់យើង។ លោក Zelenskyy កាលពីពេលថ្មីៗនេះបានគំរាមបោះបង់ចោលគំនិត នៃការជួបចរចាជាមួយទីក្រុង Moscow ទៅលើចំនួននៃឱកាស។ កាលពីចុងខែសីហាកន្លងទៅ លោកបានលើកឡើងពីតុលាការពិសេស សម្រាប់ចំនួនករណីនៃការប្រព្រឹត្តិបទឧក្រឹត្យរបស់កងវរសេនាធំ Azov នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk មួយស្ថិតក្នុងចំណោមបន្ទាត់ក្រហមជាច្រើន ដែលនឹងមិនអាចឲ្យមានការចរចាកើតឡើងបាន។
ភាគីទាំង២ ពុំបានចូលតុចរចាចាប់តាំងពីការជួបគ្នានៅក្នុងទីក្រុង Istanbul ប្រទេសទួរគីកាលពីចុងខែមីនា។ ទីក្រុង Moscow ធ្លាប់មានសុទិដ្ឋិនិយមអំពីការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែក្រោយមកបានចោទប្រកាន់ទីក្រុង Kiev ពីបទបំផ្លាញការចរចា។ ក្រុមមន្ត្រីរុស្ស៊ីបានព្រមានធ្ងន់ៗថា ការទាមទាររបស់ពួកគេនឹងមានកាន់តែច្រើនទៀត ប្រសិនបើមានការចរចាឡើងវិញ៕
អត្ថបទ៖ សុខមាន