កីឡាករ​ហូ​ឡង់ Thyman Arensman ឈ្នះ​ដំណាក់កាល​ទី​១៥ Vuelta a Espana ខណៈ​អ្នក​នាំមុខ​នៅ​ដដែល

2022/09/05 06:59:32 pm        60

​ប្រណាំង​កង់៖ ​កីឡាករ​ហូ​ឡង់ Thyman Arensman បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែលជា​ជ័យជំនះក្នុងដំណាក់កាល​ជា​លើកដំបូង​សំរាប់​កីឡាករ​របស់​ក្រុម​ប្រណាំង DSM រូបនេះ​។

​​ដំណាក់កាល​ទី១៥ ដែលមាន​ចំងាយ​ផ្លូវ ១៤៨.១គីឡូម៉ែត្រ Thyman Arensman ដែល​ជិះ​ឱ្យ​ក្រុម DSM បានមក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ១៧នាទី ១៧វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Enric Mas យឺត​ជាង ១នាទី ២៣វិនាទី និង​លេខ៣ កីឡាករ​កូ​ឡុំ​ប៊ី Miguel Angel Lopez យឺត​ជាង ១នាទី ២៥វិនាទី​។ ​​យ៉ាងណាក្តីកីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel ដែល​បានបញ្ចប់​ដំណាក់កាល​ទី១៥ នៅ​ចំណាត់ថ្នាក់​លេខ១០ នោះនៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​រួម​ដដែល​មាន​ដោយមាន​វេលា​ចំណេញ ១នាទី ៣៤វិនាទី ពីលើ​អ្នក​លេខ២ ដែលជា​អ្នកការពារ​តំណែង​ជើងឯក Primoz Roglic និង​លេខ៣ នៅតែ​ជា Enric Mas ដដែល​យឺត​ជាង ២នាទី ១វិនាទី​។

​​សំរាប់​ថ្ងៃ​ចន្ទ​នេះ​មិនមាន​ការប្រកួត​ឡើយ ខណៈ​ដំណាក់កាល​ទី១៦ ថ្ងៃស្អែក​មាន​ចំងាយ​ផ្លូវ ១៨៨.៩គីឡូម៉ែត្រ​។ ​​ប្រណាំង​កង់ Vuelta a Espana នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១១ ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​នៅ​ដំណាក់កាល​ទី២១ ដែល​ទី​ព្រ័ត្រ​នៅ​រដ្ឋធានី Madrid៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm