យុវជន-យុវនារី​ជាង​ ៣០០​នាក់​ជិះ​កង់​លើ​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​ក្នុង​ស្មារតី​អរគុណ​សន្តិភាព​

2022/09/05 12:28:53 pm        827

​ជិះ​កង់៖ យុវជន​-​យុវនារី​ខ្មែររួមទាំង​ជនបរទេស​ផង​ប្រមាណ​ជាង ​៣០០​នាក់​បាន​បង្កើត​គំនិត​បបួល​គ្នា​ជិះ​កង់​លើ​ផ្លូវ​ល្បឿន​លឿន​ ចាប់ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ (​ប្រវែង ​២០០​គីឡូម៉ែត្រ​) ក្នុង​គោល​បំណង​បំផុស​ស្មារតី​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ មក​ចាប់អារម្មណ៍​លេង​សប្បាយ​នឹង​កីឡាប្រសើរ​ជាជាង​ការ​សេព​នូវ​គ្រឿងញៀន និង​រឿង​អបាយមុខ​ផ្សេងៗ ខណៈ​ព្រឹត្តិការណ៍​មួយ​នេះ​គឺ​បាន​កើត​ឡើងជា​លើក​ដំបូង​បំផុត ស្ថិតនៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៃ​ប្រទេស​កម្ពុជា​នោះ​។​

ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ប្រវែង ​២០០​គីឡូម៉ែត្រ​ក្នុង​ស្មារតី​យុវជន ​«​អរគុណ​សន្តិភាព​»​ នេះ​គឺ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយមាន​ក្រុម​អ្នក​និយម​លេង​កីឡា​ជិះ​កង់​ជាង ៣០០នាក់​ដែល​មកពី​ក្រុម​ផ្សេងៗ​គ្នា បន្ទាប់ពី​មានការ​ផ្តួច​ផ្តើម​គំនិត​ដោយ​ចលនា​យុវជន​កម្ពុជា ​«​ក្រុម​១៧៥»​។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាននៅក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​នោះ​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ «​ក្រុម​១៥៧»​ បាន​លើក​ឡើង​ថា ​ការ​លេង​កីឡា​ជិះ​កង​នេះ​គឺ​ដើម្បី​បង្កើន​ស្មារតី​មួយ ​ប្រាប់​ដល់​យុវជន​យុវនារី​ខ្មែរ​យើង​ទាំងអស់​ឲ្យ​មក​ចាប់អារម្មណ៍​លេង​កីឡា​ឲ្យ​បាន​គ្រប់ៗ​គ្នា ប្រាស់​ចាក​នូវ​អំពើ​អបាយ​ផ្សេងៗ។

ហើយ​មួយវិញទៀត​ការសម្រេច​ជិះ​លើ​ផ្លូវ​ល្បឿន​លឿន​នេះគឺ​ចង់​បង្ហាញ​ថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ជាក់ស្ដែង គឺ​ពេលនេះ​កម្ពុជា​យើង​បាន​ចាប់ផ្តើម​មាន​ផ្លូវ​ល្បឿន​លឿនជា​លើកដំបូង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​។​ ​ជាមួយគ្នា​នោះ​ដែរ ឯកឧត្ដម​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ប្រមូល​គ្នា​ជិះ​កង​រួមគ្នា​នេះ​នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​ ក្នុង​ស្មារតី​យុវជន​កម្ពុជា «​អរគុណ​សន្តិភាព​» និង​ក្នុង​ស្មារតី​បំផុស​បំផុល​លើក​កម្ពស់​វិស័យ​កីឡា​ នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

កីឡាករ-កីឡាការិនីឆ្នើមៗ ៤រូប ត្រៀមការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ នៅអូស្ដ្រាលី នាសប្ដាហ៍ក្រោយ
2026/07/10 11:26:36 am        2
កីឡាករអេស្ប៉ាញសរសើរអ្នកចាំទី Courtois មុនប៉ះបែលហ្ស៊ិកនៅវគ្គ៨ក្រុមចុងក្រោយ World Cup
2026/07/10 10:59:10 am        1
គួច សុកុម្ភៈ បង្ហាញគោលបំណងធំ ២ ក្រោយចូលរួមជាមួយ ​ISI​ តែ​មិន​ប្រាកដ​ជាទី​បញ្ចប់​នៃអាជីពរបស់ខ្លួន
2026/07/10 10:37:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ

2026/07/10 11:34:32 am
​កីឡាករ-កីឡាការិនីឆ្នើមៗ ៤រូប ត្រៀមការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ នៅអូស្ដ្រាលី នាសប្ដាហ៍ក្រោយ
2026/07/10 11:26:36 am
​មនុស្សជិត១០.០០០ នាក់ស្លាប់ក្នុងរលកកម្ដៅនៅអឺរ៉ុប ដោយមានអ្នកស្លាប់ជាង៥.០០០នាក់នៅអាល្លឺម៉ង់
2026/07/10 11:23:07 am
​មន្រ្ដីខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ
2026/07/10 11:21:02 am
​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ
2026/07/10 11:16:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am