វិស័យឧស្សាហកម្មរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/05 07:29:36 pm        728

ភ្នំពេញ៖ វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល បានអនុវត្តវិធានការជាច្រើនបន្ថែមទៀត ដើម្បីជម្រុញសម្រេចបានតាមចក្ខុវិស័យ​ដែល​បានដាក់ចេញ។

ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងអំពីកំណើន GDP របស់ប្រជាជនកម្ពុជា ថា ទាក់ទង​កំណើន​សេដ្ឋកិច្ច ក្នុងនោះវិស័យឧស្សាហកម្មបានកើនឡើងជាបន្តបន្ទាប់ពីមួយ​ឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជា​កំពុងឈាន​ទៅរកឧស្សាហកម្មដែលពឹងផ្អែកជំនាញ និងបច្ចេកវិទ្យា បានធ្វើកំណើនក្នុងវិស័យ​ឧស្សាហកម្ម​ បានចូលរួមចំណែកក្នុង​ (GDP) ជិត ៤០% ជាក់ស្តែងផលិតផលដែលកើតចេញពី​ផលិតកម្ម​រោងចក្រ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ​២០២២ ​ការផលិតសម្រាប់លក់សរុបមានចំនួនជាង ៧ ៥០០​ លានដុល្លារអាមេរិក ខណៈការនាំចេញក្នុងបំណាច់ឆ្នាំ ២០២១ ​បានត្រឹម ជាង ៨ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។

ជុំវិញ កំណើន GDP ប្រជាជន, ថ្មីៗនេះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើកឡើងថា បើតាមការព្យាករណ៍ ជាពិសេស​ការកំណត់របស់ប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជា​ទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់,​ ក្នុងនោះកម្ពុជាបានកំពុងបង្ហាញឲ្យឃើញជាបណ្តើរៗ តាម​រយៈការគណនា​សាកល្បងទៅលើកំណើន GDP ប្រជាជន ​គឺមានការប្រែប្រួលខ្លាំង ដោយយើង​អាច​រំពឹងថា នៅឆ្នាំ២០៣០ ប្រជាជនកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម​កម្រិតខ្ពស់​ជាមិនខាន។

សូមបញ្ជាក់ថា អង្គការសហប្រជាជាតិបានកំណត់ថា ​ប្រទេសដែលមានចំណូលទាប, គឺប្រជាជន​មាន​កំណើន GDP ក្រោម ១ ពាន់ដុល្លារ ក្នុង១ឆ្នាំ , ចំពោះប្រទេសមានចំណូលមធ្យម​កម្រិត​ទាប ប្រជាជនមាន GDP លើ ១ ពាន់ដុល្លារ ​និងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ​ចំណូល GDP របស់ប្រជាជន ចាប់ពីលើ ២ ពាន់ដុល្លារ ដល់ជាង ៣ ពាន់ដុល្លារ ក្នុង១ឆ្នាំ, ក្នុងនោះសម្រាប់​ប្រទេស​កម្ពុជា ​បើតាមព្យាករណ៍ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣០, ​ចំណូល GDP ​របស់ប្រជាជនកម្ពុជា នឹងអាច​សម្រេច​បានក្នុងរង្វង់ ២ ៤០០ ដុល្លារអាមេរិក ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm