Casper Ruud ឡើង​វគ្គ ៨នាក់​ចុងក្រោយ US Open លើកដំបូង​ក្នុង​អាជីព

2022/09/05 07:40:17 pm        68

​វាយ​កូន​បាល់៖ ​កីឡាករ​ន័​រវេ​ស Casper Ruud បាន​ឈានឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, US Open ជា​លើកដំបូង​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាករ​បារាំង Corentin Moutet​។

​​Casper Ruud បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-២ និង ៦-២ តែ​កីឡាករ​បារាំង Corentin Moutet តប​បាន​មួយ​សិត​វិញ ៧-៦(៧-៤) មុនពេល​ដែល Casper Ruud យកឈ្នះ​នៅ​សិត​ទី​បួន ៦-២ ម្តងទៀត​ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Matteo Berrettini​។ ​​Matteo Berrettini ដែល​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ​នោះត្រូវធ្វើ​ការងារ​ធ្ងន់​ទំរាំ​រកបាន​ជ័យជំនះ​របស់ខ្លួន ពោលគឺ​ត្រូវ​លេង​ដល់ ៥សិត​ទំរាំ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina នៅ​កីឡដ្ឋាន Louis Armstrong នៅ​ទីក្រុង​ញូវយ៉ក​។

​​Berrettini ដែល​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ US Open នេះ​ឆ្នាំ២០១៩ បាន​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ ៧-៦(៧-២) និង ៦-៣ បន្ទាប់ពី Fokina យកឈ្នះ​សិត​ដំបូង ៦-៣ និង​សិត​ទី​បួន ៦-៤​។ ​​ការប្រកួត​នៅ​សិត​កាត់សេចក្តី​ទី៥ កីឡាករ​អេ​ស្ប៉ា​ញ Fokina មាន​បញ្ហា​របួស​ជង្គង់​នៅពេល Berrettini កំពុង​នាំមុខ ៤-២ ហើយក៏​មិនអាច​តបត​អ្វី​បានដែរ ​ខណៈ​កីឡាករ​អ៊ីតាលី Berrettini យកឈ្នះ​សិត​ចុងក្រោយ​នេះ ៦-២​។ ​​Matteo Berrettini នឹង​បន្ត​ជួប​ជាមួយ Casper Ruud នៅ​វគ្គ ៨នាក់​ចុងក្រោយ​ថ្ងៃ​អង្គារ​ស្អែក​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm