យោងតាមការវាស់ស្ទង់របស់មជ្ឈមណ្ឌលភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ការរញ្ជួយដីកម្រិត៦.៦រ៉ិចទ័ បានធ្វើឲ្យកក្រើកប្រទេសចិន ភាគនិរតី នៅថ្ងៃចន្ទនេះ ។
ប្រភពដដែល និយាយថា ការរញ្ជួយដីនេះបានវាយប្រហារប្រមាណ ៤៣គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត Sichuan ជម្រៅ១០ គីឡូម៉ែត្រ។ ពុំមានរបាយការណ៍ភ្លាមៗស្ដីពីការរងរបួស ឬបាត់បង់ជីវិតឡើយ៕
