មជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តកណ្តាល នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំនេះ

2022/09/05 08:47:06 pm        753

កណ្ដាល៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមាន​ទីតាំង​នៅស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល សម្រេចបានការសាងសង់ប្រមាណ ៩០ភាគរយ។ មជ្ឈមណ្ឌលជាតិថ្មីមួយនេះ គឺគ្រោងបើកដំណើរការទទួលជនរងគ្រោះដំណាក់កាល​ដំបូងនៅចុងឆ្នាំ ២០២២ រឺដើមឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងវត្តមានអជ្ញាធរ​មូលដ្ឋាន នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ​បានដឹកនាំមន្រ្តីចុះមកពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌល​ជាតិព្យាបាល​ និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ដែលមានទីតាំងនៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោក ស៊ុ ចំរើន ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើកឡើងថា ​មជ្ឈមណ្ឌលគ្រោងនឹងបើកទទួលជនរងគ្រោះ នៅចុងឆ្នាំ ២០២២នេះ រឺដើមឆ្នាំ ២០២៣ ខាងមុខ។

ជំហានដំបូងនេះ ​គឺនឹងផ្ទេរជនរងគ្រោះគ្រឿងញៀន ​ប្រមាណ ៣០០នាក់មកពីមណ្ឌលក្រាំងធ្នង់ នៅ​រាជធានីភ្នំពេញ​ រួចទើបឈានដល់ការពង្រីកវិសាលភាពរបស់ខ្លួន។​ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀន​គ្រឿងញៀន​ថ្មីមួយនេះ ​អាចជួយសង្រ្គោះជនរងគ្រោះបានក្នុងរង្វង់ ៨០០ទៅ ១០០០នាក់។ ​នេះជាការបញ្ជាក់ថែមរបស់លោកប្រធានមណ្ឌល។

មជ្ឈមណ្ឌលជាតិព្យាបាល ​និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺផ្ដល់ទាំង​សេវាព្យាបាល ​និងផ្ដល់ទាំងការបង្រៀនជំនាញដល់ជនរងគ្រោះ ​កំឡុងពេលស្នាក់នៅ។ គោលដៅគឺដើម្បីប្រែក្លាយជនរងគ្រោះអោយជាជាបុគ្គលល្អ ភ្ជាប់ជាមួយជំនាញចិញ្ចឹមជីវិត ក្រោយព្យាបាលសះស្បើយ។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងផ្ដល់សេវាព្យាបាល​ជូន​ជនរងគ្រោះដោយពុំគិតថ្លៃ ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm