ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 ហូឡង់ Max Verstappen បានបន្តដំណើរស្វែងរកជើងឯកពិភពលោកលើកទី២ របស់ខ្លួនបន្ទាប់ពីជ័យជំនះនៅលើទឹកដីកំណើត Dutch F1 Grand Prix ដើម្បីពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។

កីឡាកររបស់ក្រុមប្រណាំង Red Bull រូបនេះបានវ៉ាជែងជើងឯក ៧សម័យ Lewis Hamilton បន្ទាប់ពីការប្រកួតដែលត្រូវនាំមុខដោយរថយន្តសុវត្ថិភាព Safety Car។ Max Verstappen បានបន្តការនាំមុខរហូតដល់ទីព្រ័ត្រ ខណៈ Lewis Hamilton បានបាត់បង់តំណែងលេខ១ និងធ្លាក់ដល់លេខ៤ បន្ទាប់ពីមិត្តរួមក្រុម George Russell និងកីឡាកររបស់ Ferrari, Charles Leclerc វ៉ាជែងនៅពេលជិតចប់ការប្រកួត។
ជ័យជំនះនេះធ្វើឱ្យ Max Verstappen ពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោកដោយមានពិន្ទុសរុប ៣១០ពិន្ទុដាច់អ្នកលេខ២ Charles Leclerc និង Sergio Perez ១០៩ពិន្ទុដូចគ្នា។ នៅសល់តែ ៧ទីលានទៀតប៉ុណ្ណោះ Formula One រដូវកាល ២០២២ នឹងបញ្ចប់ ខណៈទីលានបន្ទាប់គឺបន្តដំណើរនៅក្នុងទឹកដីអឺរ៉ុបដដែល ចុងសប្តាហ៍នេះនៅទីលាន Monza ប្រទេសអ៊ីតាលីដែលជាទឹកដីរបស់ក្រុមប្រណាំង Ferrari៕
អត្ថបទ៖នាង សុភាវុធ