ក្រសួងពាណិជ្ជកម្ម ADB ពិភាក្សាលើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

2022/09/05 10:13:52 pm        535

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សាលើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា និងការ​​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅ ​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជា​មួយ​ ​លោក Albert Park ប្រធាន​ក្រុម​សេដ្ឋកិច្ច​វិទូ ប្រចាំ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​យោបល់​លើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា។

ឯកឧត្តម ​រដ្ឋ​លេខាធិការ​ បាន​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ ​បាន​កើន​ឡើង​​​ប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ​ក្នុងអត្រា​កំណើន​ប្រមាណ​ ៥,៨% ធៀប​នឹង​ឆ្នាំ​២០២១។ ទំ​ហំ​ពាណិជ្ជកម្ម​កម្ពុជា​​​ បាន​កើន​ឡើង​ក្នុង​អត្រា​ ២៨,២៣% ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០-២០២១​ និង​មាន​ការ​កើន​ឡើង​ក្នុង​អត្រា​ ២៦% ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២២ នេះ​។

ដោយ​ឡែក​ ចំពោះ​វិស័យ​វិនិយោគ​វិញ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​អនុ​ម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៤៧ គម្រោង ​ដែល​មាន​ដើម​ទុន​សរុប​ប្រមាណ ២,៥ ប៊ីលាន​ ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ​ ១៤,២% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១។ ​

គម្រោង​វិនិយោគ​ទាំង​នោះ​ផ្ដោត​លើ គម្រោង​សាងសង់​មជ្ឈមណ្ឌលភស្ដុភារកម្ម​និង​កំពង់​ផែ​ពហុបំណង វារីអគ្គិសនី ការ​ផលិត​សំបកកង់ឡាន ​សណ្ឋាគារ រោង​ចក្រ​ស៊ីម៉ង់ត៍​ ការ​ដាំ​ដុះ​ចេក​ និង​ផ្លែ​ឈើ​ផ្សេងៗ រោង​ចក្រ​ដំឡើង​រថយន្ដ​ និង​មន្ទីរ​ពេទ្យ ជាដើម​។

ឯកឧត្តម បាន​សង្កត់ធ្ងន់ផងដែរថា ​ទោះ​បី​ជា​ទំ​ហំពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​វិជ្ជមាន​ក្នុង​រយៈ​ពេល​ ១៨ ​ខែចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​​កម្ពុជា​នៅ​តែ​​បន្ដ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំ​នួន​ដូច​ជា៖ ភាព​មិន​ច្បាស់​លាស់​នៃ​វិបត្តិ​កូវីដ-១៩ ​ជម្លោះ​រវាង​រុស្សី​និង​អ៊ុយ​ក្រែន និង​កង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង។

ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ ​បាន​ស្នើ​ឱ្យ​ភាគី ADB ពិចារណា​ផ្ដល់​ការ​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំ​នួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​​​សម្រាប់​សកម្មភាពនានា រួមមាន​៖ ការ​រៀប​ចំ​​គោល​នយោបាយ​​​​​យុទ្ធ​សាស្ដ្រ​សម្រាប់​ការ​ស្ដារ​ឡើង​​វិញ​នូវ​ខ្សែ​ច្រវ៉ាក់​​តម្លៃ​និង​ការផ្គត់​ផ្គង់​​ក្នុង​តំបន់​និង​សកល ​ការរៀបចំគម្រោង​​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT) សម្រាប់​ការ​គាំ​ទ្រ​សមាហរណ​កម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល និង​ការ​​ពង្រឹង​សមត្ថ​ភាព​​​និង​ជំនាញ​ក្នុង​ការ​ចរចា​ពាពាណិជ្ជកម្ម​សេរី​សម្រាប់​មន្ត្រី​កម្ពុជា តាម​រយៈ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម ​​និង​ស្រាវ​ជ្រាវ (TTRI) ​នៃ​ក្រសួង​ពាណិជ្ជកម្ម៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm