អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់អ្នកការទូតរុស្ស៊ី ២នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្មដោយការបំផ្ទុះគ្រាប់បែក នៅច្រកចូលក្លោងទ្វារធំ ស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ សេចក្តីរាយការណ៍បាននិយាយថា មនុស្សជាង ២០នាក់អាចស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលទំនងជាដាក់គោលដៅលើពលរដ្ឋដែលកំពុងតម្រង់ជួរដើម្បីធ្វើទិដ្ឋាការ។