«ផ្កាថ្ម»រុក្ខជាតិកម្រម្យ៉ាងដុះនៅតំបន់ព្រៃភ្នំកំពុងមានតម្លៃថ្លៃ សហគមន៍ផ្អែមមាត់ក្នុងការប្រមូលផល

2022/09/05 04:56:56 pm        1.5 K

កំពង់ស្ពឺ​ ៖ ប្រជាសហគមន៍នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលធ្លាប់​តែមមាញឹក​ក្នុងការជូនភ្ញៀវ​ទេសចរចូលព្រៃ និងឡើងភ្នំ ដើម្បីគយគន់ទេសភាពធម្មជាតិ ពេលនេះពួកគាត់ភាគ​ច្រើនបាន​ងាកមកប្រមូលផល រុក្ខជាតិព្រៃម្យ៉ាងដែលពួកគាត់ហៅថា «ផ្កាថ្ម»ព្រោះវាអាចលក់បានតម្លៃថ្លៃ ក្នុង១គីឡូក្រាម ចន្លោះពី ៤០-៥០ ម៉ឺនរៀលឯណោះ។

មានតម្លៃថ្លៃ ដោយសារវាជាប្រភេទរុក្ខជាតិឱសថ ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម នេះបើតាមការ​ប្រាប់ឱ្យ​ដឹងពីប្រជាសហគមន៍។ ការលក់ចេញរុក្ខជាតិប្រភេទនេះ គឺមានឈ្មួញកណ្ដាល​ចាំទទួល​ទិញពីភូមិ​ដើម្បីយក​ទៅលក់បន្ត ឬជួលកាលពួកគាត់មានអ្នករស់នៅភ្នំពេញទាក់ទងទិញយកទៅ ហើយពេលខ្លះ​ភ្ញៀវទេសចរ​ដែលមកទស្សនាតំបន់ខ្នងផ្សារក៏ទិញយកទៅដែរ។ ប្រជាសហគមន៍បានប្រាប់ទៀតថា រុក្ខជាតិ «ផ្កាថ្ម» នេះក៏ត្រូវបាននាំចេញទៅប្រទេសចិនផងដែរ។

ខណៈកំពុងធ្វើដំណើរចុះពីលើភ្នំវិញ យុវជនមួយក្រុមមានស្ពាយប៉ាវ ឬការ៉ុង ដែលផ្ទុកទៅដោយរុក្ខជាតិផ្កាថ្ម បានប្រាប់អ្នកសារព័ត៌មានរបស់ទូរទស្សន៍ BTV ដែលចុះទៅដល់តំបន់នោះយ៉ាងដូច្នេះថាថា ជារុក្ខជាតិដ៏កម្រមួយប្រភេទដែលមានដុះតែនៅលើភ្នំ និងក្នុងព្រៃដ៏ជ្រៅតែប៉ុណ្ណោះ។ ក្នុងការដើររកបេះរុក្ខជាតិ «ផ្កាថ្ម» នេះ ពុំមែនជារឿងងាយស្រួលឡើយ។ ពួកគាត់មានគ្នាប្រមាណ១០នាក់ ត្រូវចំណាយពេលរាប់​ម៉ោងដើរឡើងលើភ្នំ និងចូលទៅក្នុងព្រៃដ៏ជ្រៅដើម្បីដកហូតយករុក្ខជាតិនេះ ហើយនៅពេលចូលព្រៃម្ដងៗ ត្រូវចំណាយពេល ពី១៥-២០ ថ្ងៃ ទើបចុះពីភ្នំពេញ។ ពួកគេបញ្ជាក់ថា ក្នុងដំណើរចេញទៅប្រមូមផលម្ដង អាចរកបានចន្លោះពី ៤-៥ គីឡូតែប៉ុណ្ណោះ។

ដ្បិតមានតម្លៃថ្លៃ ប៉ុន្តែរុក្ខជាតិកម្រនេះ មិនអាចយកមកដាំដុះបានទេ​ ប្រជាសហគមន៍ដែលរស់នៅ​តំបន់នោះបាន​ប្រាប់ថា ពួកគាត់ក៏ធ្លាប់សាកល្បងដាំដែរ ប៉ុន្តែដាំមិនរស់នោះទេ។ ពេញមួយឆ្នាំការប្រមូលផលរុក្ខជាតិ «ផ្កាថ្ម» ត្រូវបានធ្វើឡើង លើកលែងតែអំឡុងខែ វិច្ឆិកា ឬនាចុងឆ្នាំ អ្នកភូមិមិនទៅរកបេះ «ផ្កាថ្ម» នេះទេ ដោយសារជា​ពេលដែលរុក្ខជាតិប្រភេទនេះលូតលាស់ និងជាឱកាសឱ្យវាដុះសារជាថ្មី។

អស់រយៈកាល៣ឆ្នាំមកហើយ ដែលរុក្ខជាតិ «ផ្កាថ្ម» បានក្លាយជាឆ្នាំងបាយជួយចិញ្ចឹមជីវភាពប្រជាសហគមន៍។ បើទោះបីជាពេលនេះពួកគាត់កំពុងផ្អែមមាត់ និងញាប់ដៃដើរប្រមូលបេះផ្កាថ្ម ប៉ុន្តែពួកពួកគាត់​នៅនៅតែ​ឆ្លៀត​ពេលជូនភ្ញៀវទេសចរចូលព្រៃ ឡើងភ្នំ និងដើរកម្សាន្តនៅតំបន់ខ្នងភ្នំដែលមានដូចជា៖ ខ្នងផ្សារ ខ្នងសំពៅ ខ្នងក្រពើ និងខ្នងវាល ជាដើម៕ ​អត្ថបទ ៖ ចេន សុជាតា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am