អាស៊ានព្រួយបារម្ភពីការគំរាមកំហែងដល់បេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

2022/09/06 12:12:47 am        1.1 K

សៀមរាប៖ អាស៊ាន បានសម្ដែងនូវការព្រួយបារម្ភពីការគំរាមកំហែង នៃការជួញដូរសម្បត្ដិ​បេតិកភណ្ឌ នៅតំបន់ អាស៊ីអាគ្នេយ៍ និងកំពុងរៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់នេះ។

នៅឯខេត្តសៀមរាប ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា នេះ សន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងទប់ ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់អាស៊ាន ត្រូវបានធ្វើឡើង ដោយសហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋអាមេរិក ដែលសន្និសីទនេះ ​ផ្ដោតសំខាន់លើការការពារ និងការទប់ ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមអ្នកជំនាញចម្រុះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការ ជាក់លាក់​មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់ សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញ​នូវ​រតនសម្បត្តិជាតិសម្រាប់អាស៊ាន។

អាស៊ានបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ដែល​ជំរុញ​ឱ្យសារមន្ទីរ និងអ្នកប្រមូល​សមុច្ច័យ​ឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណ ។ ចំណែកកម្ពុជា កំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។

បើតាមសេចក្ដីប្រកាសព័ត៌មាន ​ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជា ច្រើន ត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុង​ទីផ្សារ​សិល្បៈអន្តរជាតិ ប៉ុន្ដែកម្ពុជា​បានធ្វើការជាមួយបណ្តាប្រទេសនានា​ក្នុងការកាត់បន្ថយ​អំពើ​ចោរកម្មគួរឱ្យកត់សម្គាល់ ​ហើយបានប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធ៌ម៌របស់ខ្លួន។

កាលពីពេលថ្មីៗនេះ កម្ពុជា​ ទទួលបានមកវិញនូវស្នាដៃឯក ចំនួន៣០រូប ក្នុងនោះមានរូបចម្លាក់ ព្រះគណេស” និង “ព្រះស្កន្ទគង់លើសត្វក្ងោក ​តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក ដែលជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមក​ពីតំបន់​ប្រាសាទកោះកេ ដែលជារាជធានី ​នៃអាណាចក្រខ្មែរបុរាណ ​ក្នុងសតវត្សរ៍ទី១០ នៃគ.ស។ កន្លងមកកម្ពុជា បានទាមទារ មកវិញនូវសម្បត្តិវប្បធម៌ជាតិ ​ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យ តាមរយៈកិច្ច​សហប្រតិបត្តិការអន្តរ ជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិ វប្បធម៌ជាតិ ដែលត្រូវបាន​គេ​លួចនាំចេញ​ដោយខុសច្បាប់។

កម្ពុជា នឹងអាចចែករំលែកនូវបទពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេស​សមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជន​ទុច្ចរិត​ លួច ប្លន់ ​និងទីផ្សារសិល្បៈខុសច្បាប់ សម្រាប់​ជាផលប្រយោជន៍ សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕

អត្ថបទ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm