ការ​ធ្វើ​អាជីវកម្ម​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ គ្មាន​អាជ្ញាប័ណ្ណ នឹង​រង​នូវ​ការ​ពិន័យ នឹង​ជាប់​ទោស​ទណ្ឌ​

2022/09/06 12:35:55 am        657

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាត់ទុក​ការធ្វើ​អាជីវកម្ម​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ជាការ​ប្រព្រឹត្ត​អំពើ​រាំង​ស្ទុះ​ការអនុវត្ត​បទប្បញ្ញត្តិ​ ស្តីពី​ពន្ធដារ និង​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​ទទួល​ការ​ផ្គត់ផ្គង់​សេវាកម្ម​ពន្ធដារ ពី​បុគ្គល​ដែល​មិនមែនជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដែល​ធ្វើ​សកម្មភាព​អាជីវកម្ម ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ទទួលរង​នូវ​ការ​ពិន័យ នឹង​ជាប់​ទោសទណ្ឌ​។​

​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តីជូនដំណឹង​ស្តីពី​បញ្ជី​ឈ្មោះ ឬ​សហគ្រាស​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ និង​មាន​សុពលភាព ក្នុងនោះ​បានបង្ហាញ​ពី​អ្នកប្រើប្រាស់​សេវា​ពាក់ព័ន្ធ​នឹង​ពន្ធដារ (​បំពេញបែបបទ​ពន្ធដារ ដាក់​លិខិត​ប្រកាស​ពន្ធ បង់​ប្រាក់​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ​ជាដើម​) ពី​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ។​

​ពាក់ព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ចំពោះ​បុគ្គល​ដែល​ពុំមែន​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ហើយ​ធ្វើ​សកម្មភាព​អាជីវកម្ម​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្ត​អំពើ​រាំង​ស្ទុះ ដល់​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ដូច​មានចែង​ក្នុង​មាត្រា ១២៨ នឹងត្រូវ​ទទួលរង​ការផ្តន្ទាទោស តាម​មាត្រា ១៣៦ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ ដោយ​ពិន័យ​ជា​ប្រាក់​ពី ៥ ០០០ ០០០ រៀល ដល់ ១០ ០០០ ០០០ រៀល ឬ​ជាប់ពន្ធនាគារ​ពី ១ ខែ ដល់ ១ ឆ្នាំ ឬ​ទោស​ទាំងពីរ ចំពោះ​រូបវន្តបុគ្គល ឬ​អ្នកទទួលខុសត្រូវ​រប​ស់​ក្រុមហ៊ុន​នីតិបុគ្គល និង​សហគ្រាស​សហកម្មសិទ្ធិ​រួម​មាន​៖ នាយក ឬ​បណ្ណាធិការ ឬ​កម្មសិទ្ធិករ​ដែល​កាន់កាប់​ក្រុមហ៊ុន ឬ​សិទ្ធិ​បោះឆ្នោត​លើសពី ៥០%​។​

​ចំណែក​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​ទទួល​ការផ្គត់ផ្គង់​សេវាកម្ម​ពន្ធដារ ពី​បុគ្គល​ដែល​មិនមែនជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ហើយ​ធ្វើ​សកម្មភាព​អាជីវកម្ម ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ទទួលរង​ពិន័យ​ជា​ប្រាក់​ពី ៥ ០០០ ០០០ រៀល​ផងដែរ​។​

​សូមបញ្ជាក់ថា​៖ គិត​ត្រឹម​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ​២០២២ ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​ទទួលបាន​អាជ្ញារ​ប័ណ្ណ​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដែល​ចេញ​ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ មាន​ចំនួន​ប្រមាណ ២៤៥ ក្រុមហ៊ុន បាន​កំពុង​ធ្វើ​អាជីវកម្ម​ស្របច្បាប់​៕​អត្ថបទ​៖ សុន រ៉ា​ឌី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        42
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm