ជំនួប​គូ​សងសឹក​វគ្គ​ផ្ដាច់ព្រ័ត្រ ២០១៨ Real Madrid និង Liverpool យប់​នេះ​វគ្គ ៨​ក្រុម​ជើង​ទី​១

2021/04/27 09:59:58 am        179

​បាល់ទាត់៖ ​Real Madrid បាន​យកឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង Kyiv ប្រទេស​អ៊ុយ​ក្រែ​ន​លើក​ពាន UEFA Champions League កាលពី​ឆ្នាំ២០១៨ តើ​រាត្រី​នេះ Liverpool អាច​សងសឹក Real Madrid វិញ​បានទេ​ក្នុង​ជំនួប​វគ្គ ៨​ក្រុម​ចុងក្រោយ​ជើង​ទី​១ នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។

​​គ្រប់គ្នា​សុទ្ធតែ​ទន្ទឹងរង់ចាំ​ការប្រកួត​រាត្រី​នេះ ដោយ​សុទ្ធតែ​នឹក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ២០១៨ ដែល Real Madrid យកឈ្នះ Liverpool ៣-១ ដែល​រួមមាន​កំហុស​របស់​អ្នកចាំទី Loris Karius ២គ្រាប់​ដែល​បណ្តាលឲ្យមាន​គ្រាប់​បាល់របស់ Gareth Bale និង Benzema​។ ​​តែ​ជំនួប​រាត្រី​នេះ​នឹង​ខុសប្លែក​ពី​ឆ្នាំ២០១៨ ត្រង់​ថា Sergio Ramos នឹង​គ្មាន​វត្ត​មានមក​ធ្វើឲ្យ Salah មាន​របួស​ដូច​មុន Gareth Bale ក៏​គ្មាន​វត្ត​មានមក​ស៊ុត Bicycle Kick ដូច​មុន ដោយ​កំពុង​ខ្ចី​ជើង​នៅ Spurs ហើយ Liverpool ក៏​គ្មាន​អ្នកចាំទី Loris Karius មក​ធ្វើ​កំហុស​ឲ្យមាន​គ្រាប់​បាល់​ដូច​មុន​ដែរ​។ ​​Liverpool នៅសល់​កីឡាករ ៩នាក់​ពី​វគ្គ​ផ្តាច់ព្រ័ត្រ ២០១៨ មកដល់ពេលនេះ តែ​តំបន់​ប្រយុទ្ធ​ជួរមុខ​អាច​នឹងមាន​ប្រែប្រួល​ថា ​តើ​លោក Jurgen Klopp នឹង​ដាច់ Diogo Jota ដែល​កំពុងមាន​ទំរង់​លេង​ល្អ រឺ​បន្ត​ដាក់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino​។​

​​បើ​យើង​រំលឹក​ពី​ឆ្នាំ២០១៨ នោះមក​ក្រុម​ទាំងពីរ​មាន​ស្ថានភាព​ខុសគ្នា​ ពោលគឺ Liverpool ក្រោយមក​ក៏​ឈ្នះ​ពាន Champions League នៅ​ឆ្នាំ២០១៩ និង​ឈ្នះ​ពាន English Premier League លើកដំបូង​ក្នុង​រយៈពេល ៣០ឆ្នាំ​កាលពី​ឆ្នាំ២០២០ ឯ Real Madrid មិន​ជោគជ័យ​ឡើយ​នៅ​អឺរ៉ុប​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ក្នុង​លី​គ​ក៏​មិនសូវ​រលូន​។ ​​តែបើ​គិតពី​ស្ថាន​ភាព​បច្ចុប្បន្ន​នៅក្នុង​លី​គ​រដូវ​កាល​នេះ Liverpool កំពុង​លំបាក​ដោយ​កំពុង​ឈរ​លេខ ៧ ឯ Real Madrid កំពុង​ឈរ​លេខ៣ នៅ La Liga​។ ​​ក្រៅពី​ជំនួប​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ២០១៨ ក្រុម​ទាំងពីរ​ក៏​ធ្លាប់​ជួបគ្នា​នៅ​ឆ្នាំ២០១៤ ដែរ​ក្នុង​វគ្គ​ចែក​ពូ​ល​ដោយ Real Madrid យកឈ្នះ​ទាំង​ទៅ​ទាំង​មក ៤-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm