
អន្ដរជាតិ៖ មន្ទីរឧតុនិយមសៀងហៃ បានបង្កើនកម្រិតប្រកាសអាសន្នព្យុះទីហ្វុង Hinnamnor និងបានព្រមានថា ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង នឹងបន្តកើនឡើងចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទ ពេលដែលព្យុះទីហ្វុងទី ១១ និងជាព្យុះខ្លាំងក្លាបំផុតក្នុងឆ្នាំនេះ បោកបក់កាន់តែខិតមកជិតដល់ដីគោកនោះ ។ មុខកាត់របស់ព្យុះលាតសន្ធឹងចម្ងាយ ៥០០គ.ម នៅភាគអាគ្នេយ៍ទីក្រុងសៀងហៅ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃអាទិត្យ ជាមួយនឹងកម្លាំងខ្យល់បក់ ១៨៧.២គ.មក្នុង១ម៉ោង ៕