
អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិជប៉ុន បាននិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ី និងចិន ចំនួន ៦គ្រឿង បានបាញ់កាំភ្លើងយន្តចូលទៅក្នុងដែនសមុទ្រជប៉ុន។
លោក Hirokazu Matsuno គឺជារដ្ឋលេខាធិការទទួលបន្ទុកគណៈរដ្ឋមន្រ្តីជប៉ុន បាននិយាយថា ក្រសួងការពារជាតិជប៉ុន កំពុងតានដានយ៉ាងយកចិត្តទុកដាក់។ លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុននឹងចាត់វិធានការទាំងអស់ ដើម្បីធ្វើការព្រមាន និងឃ្លាំមើលរាល់សកម្មភាពនៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន៕