
អន្ដរជាតិ៖ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនស្រុកលូទីង ខេត្តភាគនិរតីស៊ីឈួន ប្រទេសចិន កាលពីវេលាម៉ោង ១២ និង ៥២នាទីរសៀលថ្ងៃចន្ទនេះ ម៉ោងនៅទីក្រុងប៉េកាំង និងបណ្តាលឲ្យមនុស្សយ៉ាងហោច ១៣នាក់ស្លាប់។ កំណុំកណ្តាលនៃការរញ្ជួយដី ស្ថិតនៅរយៈទទឹងខាងជើង ២៩.៥៩ដឺក្រេ និងរយៈបណ្តោយខាងកើត ១០២.០៨ដឺក្រេ ក្នុងជម្រៅដី ១៦គ.ម៕