តើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss ជា​នរណា​?

2022/09/06 04:55:05 pm        964

​ចក្រភព​អង់គ្លេស៖ លោកស្រី Liz Truss បានឈ្នះ​សំឡេងឆ្នោត​គាំទ្រ​ជាង ​៥៧% ក្នុង​ការ​បោះឆ្នោត​ក្នុង​គណបក្ស​តូ​រី​ដើម្បី​ជំនួស​តំណែង​លោក Boris Johnson ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​។​ ​លោកស្រី Liz Truss ឬ Mary Elizabeth Truss កើត​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា ឆ្នាំ​១៩៧៥ គឺជា​អ្នកនយោបាយ​ចក្រភព​អង់គ្លេស​ ដែល​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម ហើយ​នឹង​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​សប្ដាហ៍​នេះ។

​លោកស្រី Truss ត្រូវ​បាន​ជាប់​ជា​សមាជិកសភា​ក្នុង​ឆ្នាំ​២០១០ តំណាង​ឲ្យ​សភា​ចក្រភព​អង់គ្លេស។ លោកស្រី​កាន់​តួនាទី​ក្នុង​លេខ​រៀង​ទី​១ ​នៃ​ឋានៈ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋ David Cameron និង​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ ដែល​ឈរ​ខាង​ការ​ធ្វើ​ប្រជាមតិ​ឲ្យ​ចាក​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប ឬ Brexit ឆ្នាំ២០១៦​។ ​ក្រោម​ការដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្រោយមក​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារដែល​ជា​តំណែង​ខ្ពស់​បំផុត​ទី​២ ​បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ ​បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់​លោកស្រី May និង​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី Boris Johnson លោកស្រី​គឺជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ក្រោយមក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស ជា​តំណែង​ដែល​លោកស្រី​កំពុង​កាន់​សព្វថ្ងៃ​។

​នេះ​ធ្វើ​ឲ្យ​លោកស្រី​ក្លាយ​ជា​អ្នក​កាន់​តំណែង​យូរ​ជាងគេ​បំផុត​របស់​រដ្ឋាភិបាល​អភិរក្ស​និយម និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ជាន់ខ្ពស់​បំផុត​។ ​ក្នុង​ឆ្នាំ២០១២ លោកស្រី​បាន​ធ្វើ​សហ​និពន្ធ​សៀវភៅ​សេរីនិយម​បែប​ថ្មី ​ជាមួយ​សហសេវិក​របស់​គណបក្ស​អភិរក្ស​មួយ​ចំនួន​ផ្សេងទៀត​ដែល​មាន​ឈ្មោះថា Britannia Unchained។​ លោកស្រី Truss បាន​ឆ្លងកាត់​ការវិវត្តន៍​នយោបាយ​ពី​ប្រជាធិបតេយ្យ​សេរី​ទៅជា​អ្នក​អភិរក្សនិយម ហើយ​បន្ទាប់មក​ចេញពី​ការ​គាំទ្រ​សមាជិកភាព​របស់​ចក្រ​ភព​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ក្លាយ​បុគ្គល​មួយ​រូប​ក្នុងចំណោម​បុគ្គល​ប្រកាន់​តឹង​បំផុត​ជាច្រើន ​ក្នុង​ការ​ទាម​ទារ​ឲ្យ​បញ្ចប់​សមាជិកភាព​ពី​ស​ហ​ភាព​អឺរ៉ុប​ឬ Brexiteers នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​។ ​នៅ​លើ​បណ្ដាញ​សង្គម លោកស្រី​ក៏បាន​ប្រកាន់​ជំហរ​កាន់តែ​រ៉ឹង​ត្អឹង​ប្រឆាំង​នឹង​អ្វី​ដែល​លោកស្រី​យល់​ឃើញ​ថា ​ជា​ជំហរ​រីកចម្រើន​ហួសហេតុ​លើ​បញ្ហា​ជាច្រើន​ដូចជា​ការរើសអើង​ពូជសាសន៍ ភេទ និង​យេនឌ័រ​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        350
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        395
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        374

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm