មនុស្ស​២​នាក់ ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​ត្រូវ​រន្ទះ​បាញ់ ​២​ករណី​ផ្សេង​ៗ​គ្នា ​នៅ​ស្រុក​ភ្នំព្រឹក​

2021/04/27 09:59:58 am        32

បាត់ដំបង​៖ ជន​រ​ង​គ្រោះ​ចំនួន​ ២​នាក់​ រស់​នៅ​ក្នុង​ស្រុក​ភ្នំ​ព្រឹក ​ខេត្ត​បាត់​ដំបង ​ត្រូវ​រន្ទះ​បាញ់​ស្លាប់​បាត់​ជីវិត ​ក្នុង​ករណី​២​ផ្សេង​ៗ​គ្នា ​ដោយ​ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ខែ​មេសា ​ឆ្នាំ​២០២១ ​ដែល​ជន​រង​គ្រោះ​ម្នាក់​ជា​មនុស្ស​ចាស់​ និង​ម្នាក់​ទៀត​ជា​កុមារ​ ។

បើតាម​អាជ្ញាធរ​ស្រុក​ភ្នំ​ព្រឹក​ បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​ទី​១ ​កើត​ឡើង​នៅ​វេលាម៉ោ​ង​៣ ​និង​៤០​នាទី​រសៀល ​នៅ​ចំណុច​ក្រុម​ទី​១០ ​ស្ថិត​ក្នុង​ភូមិ​ភ្នំតូច​ ឃុំ​ពេជ្រ​ចិន្តា​ ជន​រង​គ្រោះ ​ឈ្មោះ អៀង លីណា ភេទស្រី អាយុ១២ឆ្នាំ មានទីលំ​នៅ​ភូមិ​ឃុំខាង​លើ​ ។

អាជ្ញាធរ​បាន​បន្ត​ថា ​ករណី​នេះ ​គឺ​ក្មេង​ស្រី​រង​គ្រោះបាន​ជិះកង់​ទៅ​សុំ​លុយ​ម្តាយ​ទៅ​ទិញ​នំ​ហូប ​ពេល​ត្រលប់​មក​វិញ​ដល់​ទីវាល​ប្រហែល​១០០​ម៉ែត្រ ​ពី​ផ្ទះក៏​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ ក្រោយ​ពី​សមត្ថកិច្ច ​បាន​ចុះ​ត្រួត​ពិនិត្យ​សាកសព​រួច​មក​ បាន​ប្រគល់​ជូន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តា​ម​ប្រពៃណី ​។

ប្រភព​បន្ថែម​ថា ​ដោយ​ឡែក​ហេតុការណ៍​ទី២​. បាន​កើត​ឡើង​វេលា​ម៉ោង​៤​រសៀល ​នៅ​ចំណុច​ក្រុម​ទី​៨​ ភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ​ដោយ​ជន​រង​គ្រោះឈ្មោះ ​ង៉ែត ហឿន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើត​ហេតុ​ខាង​លើ ​ប្ដី​ឈ្មោះ ប៉ោក ម៉ន អាយុ៥៣ឆ្នាំ មានកូនចំនួន៥នាក់ ស្រីម្នាក់ ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ​ករណី​នេះ​កើត​ឡើង​នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ឈរ​មើល​កូន​ ពូន​រង​ដាំ​ដំឡូង​មី​ ស្រាប់​តែ​ភ្លាម​នោះក៏រន្ទះ​បាញ់​ស្លាប់​តែម្ដង ​។ ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ត្រួត​ពិនិត្យ​សាកសព​រួចមក ​បាន​ប្រគល់​ជូន​សាច់​ញាតិយ​កទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។

នៅថ្ងៃ​ដដែល​នេះ ​ក្រៅពី​មាន​ករណី​រន្ទះ​បាញ់​ស្លាប់ម​នុស្ស​ចំនួន​ ២​នាក់ ​ក្នុង​ស្រុក​ភ្នំ​ព្រឹក​នេះ ​ក៏មា​ន​គ្រោះធ​ម្មជាតិ​ភ្លៀងលាយ​ឡំនឹ​ង​ខ្យល់​កន្ត្រាក់ ​ បណ្តាល​ឲ្យ​រប៉ើក​ដំបូង​ផ្ទះ​ពលរដ្ឋ​ចំនួន​២​ខ្នង​ នៅ​ភូមិ​ភ្នំតូច ​ឃុំពេជ្រ​ចិន្តា​ ប៉ុន្តែ​ករណី​នេះ ​មិនមាន​គ្រោះថ្នា​ក់ដ​ល់ម​នុស្ស​នោះ​ទេ ។ 

 យោ​ង​តាម​របាយការណ៍​របស់​កាក​បាទ​ក្រហម​ខេត្ត​បាត់ដំបង ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ឆ្នាំ​២០២១ ​ក៏​មាន​ករណី​ភ្លៀង​ធ្លាក់​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផ្ទះរ​បស់ប្រ​ជាពលរដ្ឋ​សរុប​ ៧០​ខ្នង ​ដែល​នៅ​ក្នុង​ស្រុក​មួយចំនួន​ មាន​ស្រុក​បាណន់ ​ស្រុក​ថ្មគោល ស្រុក​សង្កែ ​ស្រុក​គាស់ក្រឡ ​និង​ក្រុង​បាត់ដំបង​ ប៉ុន្តែមិ​ន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្សនោះទេ​ ​៕ អត្ថបទ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm