វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ឆែក Karolina Pliskova បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍ Grand Slam, US Open ក្រោយយកឈ្នះកីឡាការិនីបេឡារុស Victoria Azarenka។ កីឡាករលំដាប់លេខ២២ រូបនេះបានយកឈ្នះសិតដំបូង ៧-៥ មុនពេល Azarenka តបបានមួយសិតវិញ ៧-៦(៧-៥)។

ការប្រកួតដែលចំណាយពេលដល់ទៅជាង ៣ម៉ោង Pliskova បានយកឈ្នះសិតចុងក្រោយ ៦-២។ ជើងឯកឆ្នាំ២០១៦ Karolina Pliskova នឹងបន្តជួបជាមួយកីឡាការិនីបេឡារុស Aryna Sabalenka នៅវគ្គ ៨នាក់ចុងក្រោយ។ កីឡាការិនីលំដាប់លេខ៦ Aryna Sabalenka បានកក់កៅអីនៅវគ្គ ៨នាក់ចុងក្រោយបន្ទាប់ពីយកឈ្នះកីឡាការិនីអាមេរិក Danielle Collins។ Danielle Collins បានយកឈ្នះសិតដំបូង ៦-៣ តែ Sabalenka បានវាយបកយកឈ្នះ ២សិតផ្ទួន ៦-៤ និង ៦-០។
ងាកមកកីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek ក៏បន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយដែរ តែត្រូវវាយបកពីក្រោយទំរាំយកឈ្នះកីឡាការិនីលំដាប់លេខ ១០៨ ពិភពលោក Jule Niemeier។ នេះជាលើកដំបូងដែល Iga Swiatek ឡើងវគ្គ ៨នាក់ចុងក្រោយ US Open ដោយនឹងត្រូវជួបជាមួយកីឡាការិនីអាមេរិក Jessica Pegula៕
អត្ថបទ៖នាង សុភាវុធ