សារព័ត៌មាន The Hill៖ អាមេរិក​ក្លាយជា​អ្នក​ឈ្លានពាន​កាន់តែខ្លាំង​ក្នុងការ​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/09/06 06:42:53 pm        990

​សហរដ្ឋអាមេរិក៖ សារព័ត៌មាន The Hill បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​នេះ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កំពុង​ធ្វេសប្រហែស​អំពី​ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​បន្ថែម​ថា ពេលនេះ​ទីក្រុង Washington ជឿ​ថា ខ្លួន​អាច​គេច​ចេញពី​ការ​បញ្ជូន​អាវុធ​ដ៏​ឥទ្ធិពល​ទៅ​ទីក្រុង Kiev ដោយ​មិន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រីក​ធំ​។

​សារព័ត៌មាន​ខាងលើ​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​របស់​ទីក្រុង Kiev រយៈពេល​ជាច្រើន​ខែ​ចាប់​តាំងពី​ជម្លោះ​ចាប់ផ្ដើម​ផ្ទុះឡើង។ ​ជាពិសេស​នៅ​ពេល​ដែល​បាន​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ដូចជា​រថក្រោះ និង​យន្តហោះ​ចម្បាំង​ជាដើម ដោយ​បន្ថែម​ថា ក្រុម​មន្ត្រី​អាមេរិក​ដើមឡើយ​មិន​ជឿ​ថា ​អ៊ុយ​ក្រែ​ន​នឹង​អាច​ទប់​ទល់​ជាមួយ​រុស្ស៊ី​បាន​យូរ​ដោយ​ប្រើ​ជំនួយ​យោធា​ប្រភេទ​នេះ​បានទេ​។​ ​ទីក្រុង Washington ក៏​បារម្ភ​ផង​ដែរ​ខ្លាច​ថា ​ការ​ជួយ​ច្រើន​ហួសហេតុ​ខាង​យោធា​ដល់​អ៊ុយ​ក្រែ​ន អាច​បង្ក​គ្រោះ​កាន់​តែ​ខ្លាំង​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុង Moscow​។

លោក Michael O’Hanlon អ្នកវិភាគ​ខាង​យោធា​នៅ​វិទ្យាស្ថាន Brookings Institution ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Washington, DC បាន​និយាយ​ថា ដំបូង​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង ដោយ​មិន​ដឹង​ថា ​តើ​លោក Putin នឹង​ដុត​បញ្ឆេះ​ជម្លោះ ឬ​អត់ ហើយក៏​មិន​ប្រាកដ​ថា ​តើ​អ៊ុយ​ក្រែ​ន​អាច​ប្រើ​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​ឲ្យ​ពួកគេ​ដែរ​ទេ​ ឬ​អាច​ទប់ទល់​ជាមួយ​រុស្ស៊ី​បាន​យូរ​ប៉ុណ្ណា។ ​សារព័ត៌មាន The Hill បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​ក៏បាន​ផ្អាក​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Minuteman III របស់​ខ្លួន​ជាច្រើន​ដង​ដែរ ដើម្បី​បញ្ចៀស​ការ​កើន​ឡើង​ភាព​តានតឹង​។ ​ទីក្រុង Moscow បាន​ព្រមាន​ដដែលៗ​ថា ការ​បញ្ជូន​អាវុធ​របស់​លោក​ខាងលិច​ទៅ​ឲ្យ​អ៊ុយ​ក្រែ​នបាន​ត្រឹមតែ​អូស​បន្លាយ​ជម្លោះ និង​ធ្វើ​ឱ្យ​មនុស្ស​រង​ទុក្ខ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        48
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm