គ.ជ.ប ប៉ាន់ប្រមាណថា មានពលរដ្ឋជាង១លាននាក់ នឹងចុះឈ្មោះបោះឆ្នោតនាខែតុលានេះ

2022/09/06 12:14:34 pm        821

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា តាមការប៉ាន់ប្រមាណ មានប្រជាពលរដ្ឋដែលនឹងចុះឈ្មោះបោះឆ្នោតនៅខែតុលា ខាងមុខនេះ ចំនួនជាង១លាននាក់ សម្រាប់បញ្ជីបោះឆ្នោតឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សមាជិក និងជាអ្នកនាំ​ពាក្យអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ​យោងតាមប្រតិទិនស្តីពីការពិនិត្យបញ្ជី និងការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ ​សម្រាប់ឈានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ គ.ជ.ប បានកំពុងដំណើរការនូវការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ រួមមាន ​មន្រ្តី តំណាង​គណបក្ស​នយោបាយ អង្គការសង្គមស៊ីវិល ​សមាគម ដើម្បីចូលរួមអនុវត្ត និងតាមដានការរៀបចំ​នូវបញ្ជីបោះឆ្នោតផ្លូវការនាខែធ្នូខាងមុខ។

ឯកឧត្តម បន្តថា ​តាមការប៉ាន់ស្មានបឋមរបស់ គ.ជ.ប នាខែតុលាខាងមុខ ដែលជា​កាលបរិច្ឆេទ​នៃការ​ពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងកើនឡើងដល់ជាង ១០លាននាក់ ​បើធៀបនឹងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១​ មានតែជាង ៩លាននាក់។

ជាមួយនឹងការប៉ាន់ស្មានចំនួនកើនឡើងនៃអ្នកចុះបោះឆ្នោតនេះ ​ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បី​អាច​ចុះបោះឆ្នោតបាន ​សូមប្រជាពលរដ្ឋត្រូវត្រៀមនូវឯកសារភ្ជាប់​ជា​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ដែល​មានសុពលភាពតែមួយគត់ ដើម្បីធានាដល់ការរៀបចំបញ្ជីឈ្មោះផ្លូវការ​សម្រាប់ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំ២០២២។

ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ​នឹងមានរយៈពេល៥០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់មក គ.ជ.ប នឹង​ដំណើការ​ពិនិត្យ​នឹង​រៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតផ្លូវការផងដែរ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
2026/06/20 06:31:24 pm        2
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm        1
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ

2026/06/20 06:31:24 pm
​បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm
​មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm
​ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
2026/06/20 06:18:49 pm
​ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
2026/06/20 06:16:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am