ទឹក​ជំនន់ និង​បំណាក់​ដី​សម្លាប់​មនុស្ស​ជាង ​១០០​នាក់​នៅ​ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ឡេ​ស្តេ​

2021/04/27 09:59:58 am        147

​ឥណ្ឌូនេស៊ី៖ មនុស្ស​យ៉ាង​ហោច ១១៣​នាក់បាន​ស្លាប់ក្រោយ​ទឹកជំនន់ និង​ហេតុការណ៍​បំណាក់​ដីនៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ទី​ម័​រឡេ​ស្តេកាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​ ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​មានការ​ខូចខាត​ទ្រង់ទ្រាយ​ធំ ​នៅ​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​ទាំង ​២ ​នេះក្នុង​នោះ​ទឹកបាន​ហូរ​ប្រៀប​អាង​ស្តុ​ប​ទឹក ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ខ្នង។​ ​តំបន់​រងគ្រោះ មាន​ចាប់ពី​កោះ​ផ្ល័​រ​រ៉េ​ស ស្ថិតនៅ​ភាគ​ខាងកើត​ឥណ្ឌូនេស៊ីរហូត​ដល់ទី​ម័​រ​ឡេ​ស្តេ​។​

​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មនុស្ស ៨៦​នាក់បាន​ស្លាប់ ក្នុង​នោះ​មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន។ ក្រុមមន្ត្រីបាន​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។​ ​លោក រ៉ា​ឌី​ត​យ៉ា ដ្យា​ទី ​អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី បាន​និ​យាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ដី​ភក់ និង​អាកាសធាតុ​អាក្រក់បាន​ក្លាយ​ជា​ការ​ងារ​លំបាក​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​គំនរ​កម្ទេចក​ម្ទីបាន​រារាំង​ ដល់​ប្រតិបត្តិការ​របស់​ក្រុម​រុករក និង​ក្រុមការងារ​សង្គ្រោះ។​ ​ប្រធាន​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ កោះ​ផ្ល័​រ៉េ​ស​ខាងកើតបាន​និយាយ​ថា ពួក​យើង​សង្ស័យ​ថា មនុស្ស​ជាច្រើន​នាក់បាន​កប់​ក្នុង​បំណាក់​ដី ប៉ុន្តែ​នៅ​ពេល​នេះពួក​យើង​មិនទាន់​ច្បាស់​នោះ​ទេ​ថា ​តើ​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន។​

​លោក​បន្ត​ថា មនុស្ស​ជាច្រើន​បាន​ជម្លៀស​ខ្លួន ប៉ុន្តែ​អ្នកខ្លះ​បន្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ ពួកគេ​ត្រូវការ​ថ្នាំពេទ្យ ស្បៀងអាហារ និង​ភួយ។​ ​ដោយឡែក​មនុស្ស​យ៉ាង​ហោច ២៧​នាក់​បាន​ស្លាប់​ផង​ដែរ​នៅ​ទី​ម័​រ​ឡេ​ស្តេ ដែល​ភាគច្រើន​នៃ​ករណី​ស្លាប់កើតឡើង​ក្នុង​រដ្ឋធានី​ឌី​លី។​ ​ខណៈ​ពេល​នោះ​ដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី លោក​ ចូ​កូ វី​ដូ​ដូ បាន​សម្ដែង​នូវ​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំងអស់ អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រុម​មន្ត្រី អំឡុង​ពេល​ជួប​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​បែបនេះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm