ក្រុមគ្រូពេទ្យបន្តចុះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនពលរដ្ឋ និងវ៉ាក់សាំង១១មុខ ដល់កុមារ

2022/09/06 07:25:18 pm        876

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យការិយាល័យស្រុកប្រតិបតិ្តចតុមុខ ហៅកាត់ OD ចតុមុខ នៃមនី្ទរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ ​បានបន្តចុះចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋ និង​វ៉ាក់សាំង​បង្ការ​ជំងឺ​ ១១​មុខ​ដល់​កុមារ​ រស់នៅតាមសហគមន៍ខ្នងផ្ទះប្រជាពលរដ្ឋ ​ខណ្ឌទួលគោក។

លោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅនៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌល​សុខភាពទួលគោក ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រុមការ​ងារ​គ្រូ​ពេទ្យ​ការិយាល័យ​ស្រុកប្រតិបតិ្តចតុមុខ ​បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ​ សង្កាត់ ខណ្ឌ បន្ត​យុទ្ធនា​ការ​ចុះ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសមូលដ្ឋាន ​និងដូសជំរុញ ជូនប្រជាពលរដ្ឋ និង​ចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនកុមារ ​មានរយៈពេលមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី៤-១០ ខែកញ្ញា នៅ​តាម​សហគមន៍ ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌទួលគោក ​ ដោយដើរពីផ្ទះមួយ ទៅផ្ទះមួយ ក៏ជា​ដូចជា​នៅតាមសាលារៀនផ្សារ តំបន់រោងចក្រ និងទីប្រជុំជននានា ​ដោយចាក់វ៉ាក់សាំងបង្ការជំងឺ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ឲ្យបានចំនួនច្រើនលឿនបំផុត ​និងគ្រប់ៗគ្នា។

ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងអាណាព្យាបាលនាំកូនមកទទួល​ថ្នាំ​បង្ការជំងឺ​១១ ​មានអាយុចាប់ពីកើត​ រហូតដល់អាយុក្រោម២ឆ្នាំ បានបង្ហាញពីកី្តសប្បាយ​រីករាយ​ដែល​មាន​ក្រុមគ្រូពេទ្យ​ចុះមក​ចាក់​វ៉ាក់​សាំងដល់ផ្ទះ។

ក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋ ដល់លំនៅដ្ឋាននេះ ​គឺវ៉ាក់សាំងកូវីដ-១៩ ប្រភេទSinovac ​ចាក់ជូនកុមារអាយុចាប់ពី៣ឆ្នាំ រហូត​ដល់មនុស្ស​ពេញ​វ័យ អាយុ១០០ឆ្នាំ, Pfizer P.T ចាក់ជូនកុមារអាយុចាប់ពី៥ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ និងPfizer ចាក់ជូ​នកុមារ​អាយុ​ចាប់ពី១២ឆ្នាំ រហូត​ដល់​មនុស្សពេញវ័យ អាយុ១០០ឆ្នាំ។

ដោយឡែកវ៉ាក់សាំងបង្ការជំងឺ១១មុខ សម្រាប់​កុមារ គឺវ៉ាក់សាំង​កញ្ជ្រិល ស្អូច ​រលាកស្រោមខួរ តេតាណូស ​(ស្រី្តអាយុ១៥ឆ្នាំ-ស្រ្តីអាយុ៤៥ឆ្នាំ) រលាក​ថ្លើម​ប្រភេទ​B គ្រុន​ស្វិតដៃជើង ​ថ្នាំវីតាមីន A សម្រាប់កុមារ​ បញ្ចុះ​សត្វល្អិតផងដែរ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm