អក្ខរកម្ម​ជាស្ពានឆ្ពោះទៅរកការសិក្សាបន្តមួយប្រកបដោយជំនាញ និងមុខរបរពិតប្រកដរបស់ពលរដ្ឋនៅតាមមូលដ្ឋាន

2022/09/06 08:18:14 pm        962

ឧត្តរមានជ័យ៖ លោក សង់ រីហា អភិបាលរងខេត្តតំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ បានលើកឡើងថា កម្មវិធីអក្ខរកម្ម គឺជាស្ពានជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ឱ្យមានភាពល្អប្រសើរ និងមានចំណេះ មានការយល់ដឹងបានទូលំទូលាយ។

ក្នុងពិធីបើកអង្គ​មិទ្ទិញ​អបអរ​ទិវា​អក្ខរកម្ម​ជាតិ ៨កញ្ញា​ឆ្នាំ២០២២​ នៅ​មន្ទីរអប់រំយុវជន និងកីឡា​ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦កញ្ញាឆ្នាំ២០២២នេះ លោក សង់ រីហា អភិបាលរងខេត្ត សូមថ្លែង​អំណរអរគុណ​និង​កោត​សរសើរ​ចំពោះ​លោកគ្រូ​អ្នកគ្រូ និង​មន្រ្តីអប់រំទាំងអស់​ ក៏​ដូចជា​គ្រូបង្រៀនថ្នាក់​អក្ខរកម្ម​ ដែលបាន​ខិតខំ​បំពេញការងារភារកិច្ចរបស់ខ្លួន​បានល្អ​ចំពោះការ​សហការ​ជាមួយ​ដៃគូ​អង្គការ​ជាតិអន្តរជាតិ​ និងដៃគូអភិវឌ្ឍន៍​នានា​ទាំងអស់​ ក្នុង​ការងារ​សង្គម​ជួយ​ដល់ផ្នែកអប់រំក្រៅប្រព័ន្ធ​ចំពោះការបង្រៀន​កម្មវិធី​អក្ខរកម្ម។

លោក បានបន្តថា ទាំងអស់នេះ​ គឺដោយសារតែមានការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​មន្រ្តីថ្នាក់មូលដ្ឋាន សប្បុរសជន​នានា ក្នុងការរួមចំណែកយ៉ាង​សកម្មក្នុងការ​អភិវឌ្ឍ​លើវិស័យអប់រំ​ក្រៅប្រព័ន្ធ​នៅ​តាម​មូលដ្ឋាន​ក៏​ដូចជា​ទីវត្តអារាមនានា​ទើបយើង​ទទួល​បាន​លទ្ធផល​ល្អប្រសើរឡើង​បន្ថែមទៀត​យ៉ាង​ដូច្នេះ​។

បើតាម​របាយ​ការណ៍​របស់​លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ​បាន​ឱ្យ​ដឹងថា​ នៅឆ្នាំ២០២២នេះ​ផ្នែកអប់រំក្រៅប្រព័ន្ធកម្មពិធីអក្ខរកម្មមានចំនួន១៩ថ្នាក់​សិស្ស​ចូលរៀន​មានចំនួន ៣៦០នាក់ស្រី ២០០នាក់។ ​កម្មវិធី​សមមូល​បឋម​សិក្សា​មាន​ចំនួន ១០ថ្នាក់ ​មានសិស្ស១៧១នាក់ ស្រី៦៦នាក់ និង​កម្ម​វិធី​ជំនាញ​មុខ​របរ​ក្នុង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​មាន៧ថ្នាក់ ​មានសិស្ស២១២នាក់ ស្រី១២៧នាក់។​ដោយឡែក​មជ្ឈមណ្ឌល​សហគមន៍​មាន៤កន្លែង​មាន​គណៈ​គ្រប់គ្រង​មានចំនួន២០នាក់​ស្រី១នាក់ និងសហគមន៍​បំពេញ​វិជ្ជា​មាន២ថ្នាក់​មានសិស្ស៦៧នាក់ ស្រី៣២នាក់៕ អត្ថបទ៖ សារិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm