កាណាដា៖ នគរបាលកាណាដាបាននិយាយថា បុរសម្នាក់ក្នុងចំណោមជនសង្ស័យ ២នាក់ក្នុងការវាយប្រហារចាក់សម្លាប់ដោយកាំបិតក្នុងខេត្ត Saskatchewan កាលពីថ្ងៃអាទិត្យត្រូវបានប្រទះឃើញស្លាប់។
នគរបាលខាងលើនិយាយថា សាកសពជនល្មើស Damien Sanderson វ័យ ៣១ឆ្នាំត្រូវបានរកឃើញក្នុងតំបន់ James Smith Cree Nation ដែលជាទីលំនៅរបស់ជនរងគ្រោះមួយចំនួន។ Sanderson កំពុងរត់គេចខ្លួននៅឡើយ និងត្រូវគេជឿថាកំពុងសំងំលាក់ខ្លួននៅក្នុងទីក្រុង Regina។ កាលពីថ្ងៃអាទិត្យ មនុស្ស ១០នាក់ត្រូវបានចាក់សម្លាប់ក្នុងហេតុការណ៍អំពើហិង្សាដ៏ធំបំផុតមួយ ក្នុងចំណោមអំពើហិង្សាជាច្រើនក្នុងប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកាណាដា។ ការវាយប្រហារដែលបានបណ្ដាលឲ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតរងរបួសដែរនោះបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលនៃខេត្ត Saskatchewan៕
អត្ថបទ៖ សុខមាន